បាល់ទាត់

      Home ហ្គេមកីឡា បាល់ទាត់

      ខ្សែប្រយុទ្ធ Real Madrid បំបែកកំណត់ត្រា Wayne Rooney នៅ UCL

      បន្ទាប់ពីរក​បាន ៣គ្រាប់ (hat-trick) ក្នុងចំណោមគ្រាប់បាល់ ៦ទល់នឹង០ លើ​ក្រុម Galatasaray នៅក្របខណ្ឌ UEFA Champions League កីឡាករ Rodrygo Goes ខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំ របស់ Real Madrid បាន​ក្លាយ​ជាកីឡាករវ័យក្មេង​បំផុត ដែលរក​បានគ្រាប់បាល់​ល្អបំផុតនៅ Champions League ពោលគឺនៅក្នុងវ័យ...

      ទីបំផុត! លោក Jurgen Klopp ព្រមទទួលយក ២ប្រកួត ក្នុងរយៈពេល ២៤ម៉ោង

      ទីបំផុតទៅ Liverpool បានសម្រេចចូលរួមទាំង ២ប្រកួត ក្នុងរយៈពេល ២៤ម៉ោង នៅខែធ្នូខាងមុខ។ ការប្រកួតទាំង ២ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៧ និង ១៨ខែធ្នូ ឆ្នាំ ២០១៨ខាងមុខ។ ការប្រកួតទាំង ២នោះ រួមមាន ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ រវាង Liverpool ជាមួយនឹង Aston Villa...

      Barca និង Messi ជួបរឿងមិនល្អរៀងខ្លួនជាលើកដំបូងក្នុងពាន UCL តាំងពីឆ្នាំ២០១២មក

      Barcelona បរាជ័យក្នុងការរកគ្រាប់បាល់ជាលើកដំបូងក្នុងផ្ទះខ្លួនឯង៤៦ប្រកួតចុងក្រោយនេះ ដោយពួកគេត្រូវបានក្លឹប Slavia Prague បិទស្មើ០-០ក្នុងពូល F ពាន Champions League យប់ថ្ងៃអង្គារទី៥ខែវិច្ឆិកាឆ្នាំ២០១៩។ នេះក៏ជាលើកដំបូងតាំងពីឆ្នាំ២០១២មកដែរ ដែលកំពូលខ្សែប្រយុទ្ធ Lionel Messi ស៊ុតមិនចូលឬបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូលក្នុងការប្រកួត Champions League វគ្គចែកពូលក្នុងផ្ទះខ្លួនឯង ដោយ​គេបានស៊ុតបុករបាទី ខណៈ Barca មានឱកាសស៊ុតចំគោលដៅ៦លើក។ អ្នកចាំទី Slavia...

      អ្នកចាំទី Kepa Arrizabalaga ហាក់ដូចជាបានធ្វើឱ្យបាល់ចូលទីខ្លួនឯង

      អ្នកចាំទី Kepa Arrizabalaga របស់ Chelsea បាន​ធ្វើ​ឱ្យ​បាល់​ចូលទីខ្លួន​ឯង​ក្នុងការ​ប្រកួត​ឆេមពានស៍​លីគ​ជាមួយ​ក្លឹប Ajax ដែល​ទទួល​បានលទ្ធផល​ ៤ស្មើ។ ក្លឹប​ហូឡង់​មួយ​នេះ​បាន​នាំ​មុខ​ Chelsea មុន​ក្នុង​លទ្ធផល​ ៤ទល់​នឹង​១​ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​តោខៀវវាយ​បក​វិញ​រហូត​តាម​បានស្មើ។ គ្រាប់បាល់​ចូលទីខ្លួន​ឯង​របស់​កីឡាករ Tammy Abraham នៅនាទីទី២​​ប្រៀបដូចជា​ការ​​ជូន​គ្រាប់​បាល់​នាំ​មុខ​មុន​ទៅ​ក្លឹប​ Ajax ប៉ុន្តែ​ក្លឹប​ Chelsea ទទួល​បាន​បាល់ពិន័យ​មួយ​គ្រាប់​នៅ​ ១នាទីក្រោយមក ដែល...

      PSG ហ៊ានឲ្យប្រាក់ ៣៥ លានផោនលក្នុង១ឆ្នាំ បើតារាឆ្នើមមួយរូបនេះបដិសេធសំណើ Real Madrid

      ក្លឹប​យក្ស Paris Saint-Germain ​បាន​នឹង​កំពុង​ព្យាយាម​តាម​រារាំង​ផ្លូវ Kylian Mbappe មិន​ឲ្យ​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប Real Madrid ​បាន។ ក្លឹប​សេដ្ឋី​បារាំង​បាន​រៀប​សំណើ​ផ្តល់​ជូន​កុងត្រា​ថ្មី ដល់​កីឡាករ​ឆ្នើម​​រូប​នេះ ជាមួយ​ប្រាក់​ពលកម្ម​ខ្ពស់​ដល់​ទៅ ៣៥ លាន​ផោនក្នុង១ឆ្នាំ ឲ្យ​តែ Mbappe ព្រម​បន្ត​រួមរស់​ជាមួយ PSG ហើយ​បដិសេធ​សំណើ​ចង់​បាន​របស់​ក្លឹប Real Madrid។

      Aubameyang បានក្លាយជាកីឡាករដែលរកបាន ៥០គ្រាប់ លឿនជាងកីឡាករផ្សេងទៀតនៅ Arsenal

      Pierre-Emerick Aubameyang បានក្លាយជាកីឡាករ Arsenal ដែលរកបាន ៥០គ្រាប់លឿនជាងកីឡាករ Arsenal ផ្សេងទៀត បន្ទាប់ពីចប់ការប្រកួតជាមួយនឹងក្រុម Wolverhampton Wanderer កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។ Aubameyang បានបើកការស៊ុតបញ្ចូលទីឲ្យ Arsenal នាំមុខ Wolverhampton តាំងពីនាទីទី ២១ នៃតង់ទី ១! ប៉ុន្តែនៅតង់ទី ២ Raul Jimenez...

      ក្លឹបនៅអ៊ីតាលីចង់ប្រជែងជាមួយ Man United ដើម្បីទិញកីឡាករ Zlatan Ibrahimovic

      មាន​ព័ត៌​មាន​ចចាម​អារ៉ាម​មួយ​ដែល​បាន​លើក​ឡើងថា​ ក្លឹប​ Bologna នៅ​លីគ​កំពូល​អ៊ីតាលី​បាន​សម្រេចចិត្ត​​ប្រជែង​ជាមួយ​ក្លឹប​ Manchester United ដើម្បី​ដណ្ដើម​ទិញ​កីឡាករ Zlatan Ibrahimovic ដែល​នឹង​​អាច​ផ្ទេរ​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​ខែមករា​​ដែល​នឹង​ឈាន​ចូល​មក​ដល់​​នា​ពេល​ដ៏​ខ្លី​ខាង​មុខនេះ។ សារព័ត៌​មាន​ Corriere Dello Sport បាន​ធ្វើ​សេចក្ដី​រាយការណ៍​ តាមរយៈ​សារព័ត៌​មាន Sky Sports ថា​ប្រធាន​ក្លឹប​ Bologna គឺ​លោក Joey Saputo បាន​បើក​ភ្លើង​បៃតង​​អនុញ្ញាត​ឱ្យ​ក្រុម​របស់លោក​តាមទិញ​កីឡាករ Ibrahimovic ហើយ។ កីឡាករ​ដែល​មាន​វ័យ​ ៣៨ឆ្នាំ​រូបនេះ​​​កំពុង​លេង​ឱ្យ​ក្លឹប LA Galaxy...