Home Authors Posts by narin narin

narin narin

258 POSTS 0 COMMENTS

ទើប​តែ ២១ ឆ្នាំ តែ​សិស្ស​ច្បង​នៅ​ Liverpool ​ម្នាក់​នេះ ក្លាយ​ជា​ idol ក្នុង​ដួងចិត្តសិស្សប្អូនទៅហើយ

Neco Williams ​ដែល​មាន​វ័យ ១៨ ឆ្នាំ និង​ទើបឡើងមកលេងឲ្យឈុតធំ Liverpool (ចាប់តាំងពីឆ្នាំ ២០១៩) បាន​សម្លឹង​ឃើញ idol ក្នុង​ដួង​ចិត្ត​មួយ​រូប​ជា​ស្រេច​ហើយ​នៅ​ឈុត​ធំ​ដែល​ជា​រៀមច្បង​របស់​ខ្លួន​នោះ​គឺ Trent Alexander-Arnold។ ត្បិត​មាន​វ័យ​ត្រឹម ២១ ឆ្នាំ​ក្តី តែ Arnold បាន​បង្កើត​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​ជា​ច្រើន​ជាមួយ Liverpool រហូត​ជាប់​ឈ្មោះ​ជា​ខ្សែ​ការពារ​ស្លាប​ស្តាំ​ដ៏​ល្អ​បំផុត​មួយ​រូប​ថែម​ទៀត​ផង។ ថ្លែង​ពី​សិស្ស​ប្អូន Williams បាន​និយាយ​ថា៖ “Trent...

Rodrygo ជាប់ឈ្មោះជាកីឡាករឆ្នើមវ័យក្មេងបំផុតលើពិភពលោករបស់គេហទំព័រ Goal

ខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Rodrygo Goes បានជាប់ឈ្មោះជា កីឡាករបាល់ទាត់វ័យក្មេងឆ្នើមបំផុតនៅលើពិភពលោកដោយនាំមុខ កីឡាករ Ansu Fati របស់ក្រុម Barcelona។ ប្រភពពីគេហទំព័រ Goal បានបញ្ចេញនូវបញ្ជីឈ្មោះទេពកោសល្យ កីឡាករវ័យក្មេងឆ្នើមជំនាន់ក្រោយទាំង ៥០នាក់ របស់ពិភពលោក ដែលបានកើតបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០០១ ហើយពួកគេត្រូវ បានបោះឆ្នោតដោយអ្នកសារព័ត៌មានមកពី...

ប្រទេសមួយទ្វីបអឺរ៉ុបនៅតែបន្តប្រកួតបាល់ទាត់ទោះមេរោគ Covid-១៩ កំពុងឆ្លងរាតត្បាត

បាល់ទាត់ល្បីៗនៅលីកកំពូលអឺរ៉ុបពិសេសនៅចក្រភពអង់គ្លេសត្រូវបានផ្អាក និងនៅទូទាំងពិភពលោកដោយសារតែមេរោគកូវីត-១៩កំពុងឆ្លងរាតត្បាត។ ប៉ុន្តែប្រទេសបេឡារ៉ូសនៅប៉ែកអឺរ៉ុបខាងកើតមានកម្មវិធីប្រកួបាល់ទាត់៦គូក្នុងនោះកាលពីថ្ងៃសៅរ៏មាន ក្លឹបម្ចាស់ផ្ទះ FC Minsk យកឈ្នះក្រុមភ្ញៀវ Dinamo Minsk ៣ទល់និង២ ព្រមទាំងមានអ្នកចូលរួមទស្សនា ៣,០០០នាក់ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅទីក្រុងរាជធានីប្រទេសផ្ទាល់តែម្តង។ យ៉ាងណាមិញអតីតទឹកដីរបស់សាធារណរដ្ឋសហភាព សូវៀតមានករណីជំងឺរលាកផ្លូវដង្ហើម Covid-១៩ តិចជាង ១០០ករណីហើយមិនមានអ្នកស្លាប់ដោយសារជំងឺនេះនៅឡើយទេ ខណៈចំនួនប្រជាជនប្រទេសនេះមាន ប្រមាណ ៩.៥លាននាក់។ ខណៈពេលដែលបណ្តាប្រទេសអ៊ឺរ៉ុបភាគច្រើនកំពុងបិទព្រំដែននិងផ្តាច់ទំនាក់ឆ្លងប្រទេសប្រធានាធិបតីបេឡារុស្សគឺលោក Alexander Lukashenko មិនមានការព្រួយបារម្ភនិងថែមទាំងបានស្នើឱ្យពលរដ្ឋផឹកស្រាវ៉ូដកាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះថែមទៀតផង។

ក្លឹបមួយនៅ EPL ចាប់អារម្មណ៍កីឡាករអាចលេងច្រើនតំណែង

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានបើកការពិភាក្សាជាមួយនឹង Real Madrid ជុំវិញការផ្ទេរខ្សែការពារ Achraf Hakimi ស្របពេលដែលគ្រូបង្វឹក Frank Lampard កំពុងស្វែងរកខ្សែការពារថ្មីសម្រាប់រដូវក្ដៅខាងមុខ។ កីឡាករសញ្ជាតិម៉ារ៉ុក បានសាងភាពលេចធ្លោសម្រាប់ការបង្ហាញសមត្ថភាពលើទីលានប្រកួតសម្រាប់ក្រុម Dortmund ជាពិសេសនៅក្នុងរដូវកាលនេះ ដោយរកគ្រាប់បាល់បាន៣គ្រាប់ និង បញ្ជូនឲ្យមិត្តរួមក្រុមស៊ុត ១០លើក ក្នុងចំណោម២៣ប្រកួតនៅ Bundesliga។ បើតាមការចុះផ្សាយរបស់ Sunday Mirror...

Ederson ទម្លាយ​ថា​អ្នកចាំទី​កំពូល​រូប​នេះ​ជា idol របស់​ខ្លួន​តាំង​ពី​នៅ​ក្មេងៗ

អ្នកចាំទី​ដៃ​ទី​មួយ​របស់​ក្លឹប​មេឃ​ខៀវ Manchester City គឺ​ Ederson បាន​ទម្លាយ​ពី idol នៅ​តំណែង​តែ​មួយ​របស់​ខ្លួន​មួយ​រូប ដែល​មាន​សញ្ជាតិ​ប្រេស៊ីល​ដូច​គ្នា​នោះ​គឺ​វីរបុរស​លោក Rogerio Ceni។ Ceni ធ្លាប់​បាន​ជួយ​ឲ្យ​ប្រេស៊ីល​ឈ្នះ​ពាន​រង្វាន់ World Cup កាល​ពី​ឆ្នាំ ២០០២ និង​លើក​ពាន​រង្វាន់​ប្រមាណ ២០ សរុប​នៅ​រយៈ​ពេល​ ២៣ ឆ្នាំ​អាជីព​បាល់ទាត់​ជាមួយ​នឹង​ក្លឹប Sao Paulo។ ប្រាប់​គេហទំព័រ ManCity.com...

លោក Shevchenko ធៀប​វីរុស​កូរ៉ូណា​នឹង​គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ​នៅ Chernobyl

គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ុយក្រែន​គឺ​លោក Andriy Shevchenko មើល​ឃើញ​ភាព​ស្រដៀង​គ្នា​រវាង​​ការ​ឆ្លង​រាត​ត្បាត​នៃវីរុស​កូរ៉ូណា​ជាមួយ​គ្រោះមហន្ដរាយ​នុយ​ក្លេអ៊ែរ​នៅរោងចក្រ Chernobyl។ អតីត​កីឡាករ​ខ្សែ​ប្រយុទ្ធ​ក្លឹប AC Milan និង​ក្លឹប Chelsea គឺលោក Andriy Shevchenko ជឿថា​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ដែល​បាន​កើត​ឡើង​នៅរោងចក្រ Chernobyl។ មក​ទល់​នឹង​ពេលនេះ មាន​មនុស្ស​ដែលបាន​បាត់​បង់ជីវិត​ដោយ​សារ​វីរុស​នេះ​លើស​ពី ៣២ ០០០នាក់​ហើយ រី​ឯ​ចំនួន​អ្នក​ឆ្លង​ពាស​ពេញ​ពិភព​លោក​បាន​កើន​ដល់​លើស​ពី ៦៨ម៉ឺន​នាក់ហើយ។ លោក Shevchenko នៅ​ជាកុមារា​ម្នាក់​នៅឡើយ​ពេល​ដែល​កើត​មាន​គ្រោះមហន្តរាយ​នុយ​ក្លេអ៊ែរ​នៅរោងចក្រ Chernobyl កាលពីឆ្នាំ១៩៨៦ ដែល​តាម​របាយការណ៍​បាន​សម្លាប់មនុស្ស​អស់...

តារាបាល់ទាត់លីគកំពូលអង់គ្លេសផ្ញើសារឱ្យពលរដ្ឋកុំចេញពីផ្ទះដើម្បីសង្គ្រោះជីវិត

កីឡាករ​ក្នុងលីគកំពូលអង់គ្លេស​បាន​ផ្ញើសារ​ឱ្យពលរដ្ឋ “នៅក្នុងផ្ទះ ការពារ​បុគ្គលិកពេទ្យ ជួយសង្គ្រោះជីវិត​” ក្នុងអំឡុងពេល​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា។ ខណៈ​ពេល​ដែល​ការ​ប្រកួត​លីគ​កំពូលអង់គ្លេស​ត្រូវ​ផ្អាក​រហូត​ដល់​ថ្ងៃទី៣០ ខែមេសា​ កីឡាករ​ល្បីៗ​មួយចំនួន​បាន​ផ្ញើសារជូន​ពលរដ្ឋ​កាលពីថ្ងៃសៅរ៍ម្សិល​មិញ​នេះ។ ការ​ប្រកួតបាល់​ទាត់​លីគ​កំពូលអង់គ្លេស ក៏ដូចជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ផ្សេងៗ​ទៀត​ដែរ កំពុងផ្អាក​​ការ​ប្រកួត​​ដោយ​សារ​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា។ ប្រទេស​ជាច្រើន​កំពុង​​ហាម​ឃាត់ប្រជាជន​របស់ខ្លួន​មិនឱ្យចេញ​ក្រៅ លើក​លែង​តែក្នុងករណីចាំបាច់​ និង​ដើម្បី​ធ្វើ​លំហាត់​ប្រាណ​ប៉ុណ្ណោះ។ ទោះបីជាមិនមានការប្រកួតក្ដី ប៉ុន្តែកីឡាករ​ល្បីៗ និងអ្នក​ចាត់ការ​ក្លឹប​បាន​រួមគ្នា​កាលពីថ្ងៃសៅរ៍​ដើម្បី​ផ្ញើសារ​ជូន​ពលរដ្ឋ​ថា៖ “នៅ​ក្នុងផ្ទះ ដើម្បីសង្គ្រោះជីវិត”។ ដោយប្រើ​គណនី​បណ្ដាញសង្គម Twitter និង Instagram របស់ខ្លួន កីឡាករ Raheem Sterling របស់​ក្លឹប Manchester...