Home Authors Posts by narin narin

narin narin

258 POSTS 0 COMMENTS

Kane ឱ្យភ្នែកដាក់ Real Madrid ក្រោយបង្ហើបចង់ឈ្នះពានធំៗដូចគេដែរ

ខ្សែ​ប្រយុទ្ធ Harry Kane ​បាន​និយាយ​ថា​ខ្លួន​ចង់​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​ដូច​កីឡាករ​ល្បី​ដទៃ​ទៀត​ដែរ ដូច្នេះ​មិន​នៅ​ក្រុម Spurs ​រហូត​ដល់​ចូល​និវត្តន៍​នោះ​ទេ​។ ​សម្ដី​នេះ​ហាក់​ដូចជា​ដូច​ភ្នែក​ទៅ​ក្រុម Real Madrid ​របស់​លោក Zidane ​ហើយ ​ព្រោះ​ថា​ពួកគេ​តាម​ទាក់ទង​ទិញ​យក​កីឡាករ​អង់គ្លេស​នេះ​តាំង​ពី​រដូវ​កាល​មុន​មក។ ​Real Madrid ​រំពឹង​ថា​នឹង​យក​បាន​ខ្សែ​ប្រយុទ្ធ​កណ្ដាល​នេះ ​ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ខ្លួន ​ស្រប​ពេល​បច្ចុប្បន្ន Karim Benzema ​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ។ ​កីឡាករ​វ័យ​២៦​ឆ្នាំ​របស់ Spurs ​នេះ...

Mane និយាយពីមូលហេតុ ដែលសង់មន្ទីរពេទ្យនៅឯភូមិកំណើតខ្លួន

ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​សេណេហ្គាល់​ កីឡាករ Sadio Mane បាន​និយាយ​បកស្រាយ​ពី​មូលហេតុ​ ដែល​រូប​គេ​បាន​ជួយ​បរិច្ចាគ​លុយ​ក្នុង​ការសាង​សង់​មន្ទីរពេទ្យ​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​ថា​ ការ​ចង់​សាង​សង់​មន្ទីរ​ពេទ្យ​នេះ​គឺ​ដោយ​សារ​រូប​គេ​ផ្ទាល់​ចង់​ជួយ​ផ្ដល់​ក្ដី​សង្ឃឹម​ទៅ​មនុស្ស​គ្រប់​គ្នា​នៅ​ទី​នោះ​។ Mane បាន​និយាយ​ថា​ ៖ " នៅ​ពេល​នោះ​ប្អូន​ស្រី​របស់​ខ្ញុំ​បាន​កើត​នៅ​ផ្ទះ​ ដោយ​សារ​តែ​នៅ​ក្នុង​ភូមិ​របស់​ពួក​យើង​មិន​មាន​មន្ទីរ​ពេទ្យ​នោះ​ទេ​។ អញ្ចឹង​ហើយ​ពេល​នោះ​ជា​ពេល​មួយ​ ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ទាំង​អស់​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ក្នុង​រឿង​នេះ​ " ។ ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​សេណេហ្គាល់​រូប​នេះ​បាន​បន្ត​ថា​៖ " ដូច្នេះ​ហើយ​ទើប​កន្លង​ទៅ​នេះ​ ខ្ញុំ​បាន​ជួយ​សាងសង់​មន្ទីរ​មួយ​នៅ​ស្រុក​កំណើត​របស់​ខ្ញុំ​ ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម​ជូន​មនុស្ស​គ្រប់​គ្នា​នៅ​ទី​នោះ​ " ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ Mane មិន​ត្រឹម​តែ​ជួយ​ក្នុង​ការ​សាង​សង់​មន្ទីរពេទ្យ​នៅ​ឯ​ភូមិ​កំណើត​របស់​ខ្លួន​នោះ​ទេ​...

Ibrahimovic វិលទៅហ្វឹកហាត់នៅស៊ុយអែត ដែលនាំឲ្យច្បាស់ពីអនាគតនៅ AC Milan

ខ្សែប្រយុទ្ធ Zlatan Ibrahimovic កំពុងតែហ្វឹកហាត់ជាមួយនឹងក្រុមស៊ុយអែត Hammarby ដែលជាក្លិប Zlatan មានភាគហ៊ុននៅក្នុង ក្រោយពីបានវិលត្រឡប់ទៅប្រទេសកំណើតរបស់គេវិញ អំឡុងពេលនៃការរាតត្បាតរបស់វីរុសកូរ៉ូណា។ ខ្សែប្រយុទ្ធរបស់ក្លិប AC Milan រូបនេះ ដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសអ៊ីតាលី ដោយសារតែវិបត្តិកាន់តែធ្ងន់ទូទាំងពិភពលោក បានទិញភាគហ៊ុន២៥ភាគរយ ក្នុងក្លិប Hammarby កាលពីខែវិច្ឆិកា ឆ្នាំមុន។ កាសែតអ៊ីតាលី Gazzetta dello Sport...

Fernandes: “ពេលដែល មានកីឡាករព័រទុយហ្គាល់ក្នុងក្រុមណាមួយ អ្នកនឹងចាប់អារម្មណ៍ក្រុមនោះជាងក្រុមដទៃ”

Bruno Fernandes បានទំលាយថា រូបគេមានការចាប់អារម្មណ៍ក្នុងការផ្ទេរមកកាន់ Manchester United នៅពេលដែល មិត្តរួមជាតិ Cristiano Ronaldo បានមកចូលរួមជាមួយក្លឹប ហើយរូបគេចង់ដើរតាមគន្លងរបស់ ម្ចាស់ពាន Ballon d’Or ៥សម័យ ដោយផ្លាស់មកកាន់ទឹកដី Old Trafford។ កាលនោះ Ronaldo បានក្លាយជាកីឡាករវ័យក្មេង ដែលមានតម្លៃថ្លៃបំផុត នៅក្នុងប្រវត្តិសាស្ដ្របាល់ទាត់អង់គ្លេស នៅពេលដែលរូបគេបានផ្លាស់ពី...

ក្លឹបនៅអឺរ៉ុបមួយ ប្រកាសក្ស័យធន បន្ទាប់ពីគ្មានការប្រកួតបាល់ទាត់ ដោយសារ Covid-19

ក្លឹប MSK Zilina ដែលស្ថិតក្នុងប្រទេសស្លូវ៉ាគី បានប្រកាសក្ស័យធនក្រោយពីគ្មានសកម្មភាពការប្រកួតបាល់ទាត់ បន្ទាប់ពី coronavirus បានធើ្វការរាលត្បាតក្នុងប្រទេសនេះ ក៏ដូចជាទូទាំងពិភពលោក។ ម្ចាស់ជើងឯកលីគកំពូលស្លូវ៉ាគី ៧សម័យនេះ បានប្រកាសពីការក្ស័យធនរបស់ខ្លួននៅក្នុងសប្ដាហ៍នេះ ក្រោយពីគ្មានសកម្មភាពបាល់ទាត់ និងគ្មានប្រភពចំណូលគ្រប់គ្រាន់ក្នុងការបើកថៃ្លឈ្នួលឲ្យទៅកីឡាករ ដែលភាគច្រើនសុទ្ធសឹងតែមានតម្លៃថៃ្ល។ ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា៖ «នៅក្នុងស្ថានភាពបច្ចុប្បន្ន កីឡាករដែលមានកិច្ចសន្យាអាជីពអាចបង្ហាញនូវសាមគ្គីភាព ជាពិសេសដល់អ្នកដែលបានចូលរួមក្នុងការហ្វឹកហាត់របស់ពួកគេ»។ បន្ទាប់ពីកីឡាករក្នុងក្រុម បានបដិសេធមិនចរចាជាមួយក្លិបជុំវិញថៃ្លនឿយហត់របស់ពួកគេក្នុងស្ថានភាពនេះ ជាលទ្ធផលកីឡាករដែលមានថៃ្លនឿយហត់ខ្ពស់ចំនួន១៧នាក់ នឹងត្រូវក្លឹបផ្ដាច់កុងត្រានៅរដូវកាលក្ដៅ ឬរដូវរងារខាងមុខ៕

លោក Solskjaer ថា Man Utd ត្រូវតែត្រៀមឲ្យរួចរាល់ដើម្បីវិលទៅប្រកួតជាធម្មតា

លោក Ole Gunnar Solskjaer កំពុងតែសម្លឹងមើលគោលដៅកីឡាករដែលត្រូវទិញចូល អំឡុងពេលនៃការផ្អាកការប្រួត និងជឿជាក់ថា ក្រុម Manchester United កំពុងតែត្រៀមខ្លួនយ៉ាងរួចរាល់ ដើម្បីដណ្តើមយកប្រៀបផ្សេងៗពីឥទ្ធិពលនៃការពន្យារពេលប្រកួតដោយសារតែវីរុសកូរ៉ូណា។ ស្របពេលដែលការហ្វឹកហាត់ និងការប្រកួតនានាត្រូវបានផ្អាកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ បានប្រើប្រាស់ពេលទំនេររបស់លោក ដើម្បីបង្ហាញពីចំណុចដ៏ល្អបំផុតក្នុងការអភិវឌ្ឍក្រុមរបស់លោក។ កីឡាករ Jadon Sancho, Jude Bellingham និង Jack Grealish...

ឡើងកាន់តំណែងនៅ Bayern ភ្លាម Flick តកុងត្រាឲ្យ Muller មុនគេ

លោក Hansi Flick ដែល​ទើប​ឡើង​កាន់​តំណែង​ជា​អ្នក​ចាត់​ការ​ Bayern Munich កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​បាន​ចាប់​ផ្ដើម​មុន​គេ​គឺ​ការ​រក្សា​ក្រុម​ជម្រើស​ដំបូង​ និង​កីឡាករ​សំខាន់​ៗ។​ កីឡាករ​៦​នាក់​ដែល​មាន​បទពិសោធន៍​ជោកជាំ​នៅ​ក្នុង​ក្រុម​នឹង​ផុត​កុងត្រា​នៅ​ចុង​រដូវ​កាល​ក្រោយ​ ប៉ុន្តែ​ កីឡាករ Thomas Muller បាន​ក្លាយ​ជា​បេក្ខជន​ទី​មួយ​ដាក់​ប៊ិច​ស៊ី​ញ៉េ​កុងត្រា​ថ្មី​ស្នាក់​នៅ​ទឹកដី​ Allianz Arena។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់​សម្រេច​ត​កិច្ច​សន្យា​ដល់​ឆ្នាំ​២០២៣។​​​ Muller ស៊ុត​បញ្ចូល​ទី​៦​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ ១៦​ដង​ក្នុង​ការ​បង្ហាញ​ខ្លួន​២៥​លើក​នៅ Bundesliga។ ហើយកីឡាករ​បន្ទាប់​ដែល​អាច​បន្ត​កុងត្រា​មាន​ដូចជា៖ ​អ្នក​ចាំ​ទី​ជើង​ចាស់ Neuer, Alaba,...