admin
កុំចង់ខ្លាំង! អាជ្ញាកណ្ដាលហក់ធាក់កីឡាករហើយ ថែមឲ្យកាតក្រហមមួយទៀត
អាជ្ញាកណ្ដាលបារាំងឈ្មោះថា Tony Chapron បានធាក់ Diego Carlos ដែលខ្សែការពាររបស់ក្រុម Nantes មួយជើង និងផ្ដល់កាតលឿងទីពីរស្មើនឹងកាតក្រហមបណ្ដេញចេញពីទីលាន បន្ទាប់ពីកីឡាកររូបនេះបានរត់បុកអាជ្ញាកណ្ដាលពីក្រោយ។
ហេតុការណ៍នេះបានកើតឡើងក្នុងជំនួបរវាង Nantes និងក្រុមកំពុងនាំមុខកំពូលតារាង Paris Saint-Germain។ ខ្សែការពារប្រេស៊ីល Diego ទទួលបានកាតលឿងម្ដងហើយនាទី៣០ ពេលក្រុម PSG កំពុងនាំមុខ ១-០។
នាទី៩០បូក PSG បានវាយបកមកមុខទីរបស់ Nantes...