Home ហ្គេមកីឡា បាល់ទាត់ Ibrahimovic វិលទៅហ្វឹកហាត់នៅស៊ុយអែត ដែលនាំឲ្យច្បាស់ពីអនាគតនៅ AC Milan

    Ibrahimovic វិលទៅហ្វឹកហាត់នៅស៊ុយអែត ដែលនាំឲ្យច្បាស់ពីអនាគតនៅ AC Milan

    ខ្សែប្រយុទ្ធ Zlatan Ibrahimovic កំពុងតែហ្វឹកហាត់ជាមួយនឹងក្រុមស៊ុយអែត Hammarby ដែលជាក្លិប Zlatan មានភាគហ៊ុននៅក្នុង ក្រោយពីបានវិលត្រឡប់ទៅប្រទេសកំណើតរបស់គេវិញ អំឡុងពេលនៃការរាតត្បាតរបស់វីរុសកូរ៉ូណា។

    ខ្សែប្រយុទ្ធរបស់ក្លិប AC Milan រូបនេះ ដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសអ៊ីតាលី ដោយសារតែវិបត្តិកាន់តែធ្ងន់ទូទាំងពិភពលោក បានទិញភាគហ៊ុន២៥ភាគរយ ក្នុងក្លិប Hammarby កាលពីខែវិច្ឆិកា ឆ្នាំមុន។ កាសែតអ៊ីតាលី Gazzetta dello Sport បានចេញផ្សាយថា Ibrahimovic វ័យ៣៨ឆ្នាំ នឹងសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយនឹងក្លិប AC Milan ដែលនឹងបញ្ចប់នៅរដូវកាលនេះ។

    Ibrahimovic's "best XI" includes 11 Zlatans: "I only need a coach ...

    លោក Richard Von Yxkull ប្រធានក្លិបស៊ុយអែត បានបញ្ជាក់ថា ការសម្រេចចិត្តផ្សេងៗស្ថិតក្នុងដៃរបស់ Ibrahimovic ដែលបានលេងការប្រកួត១១៦លើកសម្រាប់ប្រទេសរបស់គេ នៅមុនពេលចូលនិវត្តន៍ពីអាជីពអន្តរជាតិ ក្នុងឆ្នាំ២០១៦។ លោក Von Yxkull បានប្រាប់កាសែត Dagens Nyheter ថា៖ «វាអាស្រ័យទៅលើកម្រិតដែល Zlatan មើលឃើញពីអនាគតរបស់គេ និងអ្វីដែលរូបគេចង់ធ្វើ»។ នៅមុននេះ កាលពីដើមខែសីហា សមាជិកដែលធ្លាប់ឈ្នះពានលីកនៅអេស្ប៉ាញ អ៊ីតាលី បារាំង និងហូឡង់រូបនេះ ចង់បន្តស្ថិតក្នុងកីឡានេះ ក្រោយការចូលនិវត្តន៍។

    LEAVE A REPLY

    Please enter your comment!
    Please enter your name here