ហង្សក្រហម Liverpool គួរផ្តោតការយកចិត្តទុកដាក់ជ្រើសយកការផ្ទេរយក ខ្សែបម្រើ Leroy Sane ជាជម្រើសល្អជាងកីឡាករ Adadma Traore ដោយយោងតាមការលើកឡើងរបស់អតីតខ្សែការពារ ក្លិប Manchester City កីឡាករ Danny Mills។
ការលើកឡើងរបស់ Mills អតីតខ្សែការពារអង់គ្លេសរូបនេះបានអមជាមួយនិងមូលហេតុគឺ បទពិសោធន៍ ធ្លាប់ជួយក្លឹបឈ្នះពានរង្វាន់ដ៏មានតម្លៃក្រោយពី Sane បានផ្លាស់ទៅកីឡដ្ឋាន Etihad ពី Schalke ក្នុងឆ្នាំ ២០១៦ ហើយចាប់តាំងពីនោះមកគាត់បានបង្ហាញខ្លួន ១៣៤ប្រកួតសម្រាប់ Man City ដោយស៊ុតបញ្ចូលទីបាន ៣៩គ្រាប់។
កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះបានជួយក្លឹបឈ្នះពានរង្វាន់ធំៗ ចំនួន ៧ក្នុងនោះរាប់បញ្ចូលទាំងពាន នៃលីគកំពូលអង់គ្លេស ២ដងនិងបានអភិវឌ្ឍខ្លួនក្លាយជាសមាជិកសំខាន់នៃក្រុមរបស់លោក Pep Guardiola។ក៏ប៉ុន្តែសម្រាប់រដូវកាល ២០១៩-២០២០ នេះកីឡាករវ័យ ២៤ឆ្នាំរូបនេះមិនអាចចូលរួមចំណែកក្នុងយុទ្ធនាការឆ្នាំ ២០១៩-២០២០របស់ក្រុមមេឃខៀវ City បានទេដោយសារតែរបួសសរសៃពួរសាច់ដុំដែលធ្វើឱ្យរូបគេត្រូវក្រោយពីពួកគេ ទទួលបានជ័យជំនះសម្រាប់ការប្រកួតពានបើករដូវកាល Community Shield លើក្រុម Liverpool កាលពីខែសីហាឆ្នាំមុន។