Home ហ្គេមកីឡា បាល់ទាត់ វិបត្តិកូរ៉ូណា៖ LaLiga ត្រូវផ្អាកដោយគ្មានពេលកំណត់

    វិបត្តិកូរ៉ូណា៖ LaLiga ត្រូវផ្អាកដោយគ្មានពេលកំណត់

    គណៈកម្មការ​រៀបចំការប្រកួត La Liga និងសហព័ន្ធបាល់ទាត់អេស្បាញ ហៅកាត់ថា RFEF បាន​យល់​ព្រមពន្យាពេល​ផ្អាក​ការប្រកួតបាល់ទាត់​ក្របខណ្ឌកំពូល​របស់អេស្បាញ រដូវកាល ២០១៩-២០២០ ដោយ​មិន​កំណត់​រយៈពេល ដើម្បី​ការពារ​សុខភាពសង្គម ដែលកំពុងតែប្រឈម​ខ្លាំងនឹងវិបត្តិមេរោគកូរ៉ូណា។

    កាលពីថ្ងៃទី ១២ខែមីនា La Liga បានប្រកាស​​សម្រេចផ្អាក​ការប្រកួត រហូត​ដល់​យ៉ាង​ហោចណាស់ក្នុង​ខែមេសា បន្ទាប់ពី Real Madrid ដាក់កីឡាករទាំងអស់ឲ្យនៅដាច់ដោយឡែក ក្រោយកីឡាករម្នាក់មានផ្ទុកមេរោគកូរ៉ូណា។​ ប៉ុន្តែក្រោយ​មក ដោយសារតែស្ថានការ មិន​បាន​ថម​ថយ​សោះ ដូច្នេះ Laliga ក៏មានការ​ព្រួយបារម្ភកាន់តែខ្លាំង និង​មិន​កំណត់​ពេល​ច្បាស់​ក្នុងការ​ត្រលប់មក​ដំណើរកា​ររដូវកាល​វិញនោះទេ។

    ក្នុង​សេចក្តី​ថ្លែងការណ៍របស់​សហព័ន្ធបាល់ទាត់អេស្បាញ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ គ្រប់ក្លឹប​បាល់ទាត់ទាំងអស់​ក្នុងប្រទេសអេស្បាញ នឹង​ត្រលប់​មក​កាន់ទីលាន​វិញ ល្គឹក​ណាមានការអះអាងពីអាជ្ញាធរអេស្បាញ ថា​ស្ថានការ​បាន​ធូរស្បើយ ហើយគ្រប់គ្នាអាចត្រលប់មក​ជួបជុំវិញបាន។ ដូច្នេះមានន័យថា នៅពេលនេះ គ្រប់គ្នា ត្រូវរង់ចាំការប្រកាសពីអាជ្ញាធរ៕

    LEAVE A REPLY

    Please enter your comment!
    Please enter your name here