Home ហ្គេមកីឡា បាល់ទាត់ Rooney គាំទ្រការបញ្ចប់រដូវកាល២០១៩-២០២០ឱ្យបានចប់ចុងចប់ដើម

    Rooney គាំទ្រការបញ្ចប់រដូវកាល២០១៩-២០២០ឱ្យបានចប់ចុងចប់ដើម

    Rooney គាំទ្រ​ឱ្យ​ Liverpool ឈាន​ឆ្ពោះ​ទៅ​​រក​ដំណែងជើង​ឯក​លីគ​កំពូល​​អង់​គ្លេស​​ ហើយ​គាត់​បាន​និយាយ​​​​​​​​​​ថា​ការ​ប្រកួត​រដូវ​កាល​​​​​​នេះ​គួរ​បញ្ចប់​ឱ្យ​បានចប់ចុងចប់ដើម​ ទោះបី​ជា​ត្រូវ​​ជាន់​ពេល​វេលា​រដូវ​កាល​២០២០-២០២១ ក៏​ដោយ។

    Rooney បាន​និយាយថា គាត់ជឿថា​​ការរាតត្បាត​របស់​វីរុស​កូរ៉ូណា​អាច​ប៉ះពាល់​ដល់​ពេល​វេលា​ប្រកួត​លីគ​កំពូល​អង់គ្លេស​រដូវកាល២០២០-២០២១ ប៉ុន្តែគាត់នៅ​តែទទូច​ថា​សហព័ន្ធ​​បាល់​ទាត់​អង់គ្លេស​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ​ដែល​បាន​ផ្ដល់​អាទិភាព​ឱ្យ​ការ​បញ្ចប់​រដូវកាល​ប្រកួត​បច្ចុប្បន្ន​ ពេល​ដែល​ការ​ប្រកួត​អាចចាប់ផ្ដើម​ឡើងវិញបាន។

    អតីត​ប្រធានក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បាន​គាំទ្រ​ការសម្រេច​ចិត្ត​របស់សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ដែល​ពន្យារ​ពេល​ប្រកួត​រដូវកាល​នេះ​ដោយ​មិនកំណត់ពេល​ ដោយ​ចាត់ទុក​ថា​ការ​ធ្វើបែបនេះ​គឺយុត្តិធម៌​​សម្រាប់ការ​សម្រេច​ចិត្ត​​ដំឡើង ការទម្លាក់ចេញ​ពីលីគកំពូល និង​ការ​ប្រជែង​យក​តំណែងជើងឯក។

    Image result for rooney

    Rooney ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប​ Derby County ក្នុង​លីគ​លំដាប់ទី២ របស់​អង់គ្លេស​បាន​លើក​ឡើង​ថា​គាត់​មិន​គាំទ្រ​ឱ្យ​មាន​កា​រប្រកួត​ដោយ​គ្មាន​អ្នកទស្សនានោះទេ។

    គាត់បាននិយាយ​ប្រាប់សារព័ត៌​មាន​ The Times ថា​៖ “ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ​ប្រសិន​បើ​យើង​ត្រូវការ​ពេល​រហូត​ដល់​ចុង​ឆ្នាំ​២០២០ ដើម្បីបញ្ចប់​រដូវ​កាល​​​នេះ”។

    ខ្ញុំ​មិនគាំទ្រ​​ការ​លេង​ដោយ​មិន​មានទស្សនិកជន​នោះទេ។ ពេល​ដែល​យើង​ប្រកួត​ដោយ​គ្មានទស្សនិកជន យើង​នៅ​តែ​​ត្រូវ​ការ​ជួប​ជុំ​មនុស្ស​ជា​ច្រើន​​ដដែល​ ព្រោះយើងត្រូវការ​រថយន្ដ​សង្គ្រោះ គ្រូពេទ្យ​ និងបុគ្គលិក​ពេទ្យ​ជា​ដើម។​ យើង​មិនអាច​ខ្វះ​ពួកគេ​បានទេ។ យើង​ក៏អាចនឹង​ត្រូវការ​វត្តមាន​របស់ប៉ូលីស​ដែរ។ ហេតុ​អ្វី​យើង​ចាំ​បាច់​នាំ​ឱ្យ​ពួកគេរវល់​ក្នុងពេលវេលាវិបត្តិ​មួយ​ដែលពួកគេ​អាចជួយ​នៅ​កន្លែងផ្សេងបាននោះ?”

    ខ្ញុំ​មិនអាចប្រកួត​ដោយស្ងប់ចិត្ត​នោះទេ ពេលដែលខ្ញុំដឹងថា​នៅ​មាន​មនុស្ស​កំពុងរងគ្រោះ កំពុង​ឈឺធ្ងន់ កំពុង​បាត់បង់ជីវិត​ ហើយ​យើង​បែរជា​ទាញ​យក​បុគ្គលសំខាន់ៗ​ដូចបានរៀបរាប់ខាងលើ​ពីខ្សែត្រៀម​ជួរ​មុខ​ដែលកំពុង​ត្រូវការពួកគេជាចាំបាច់”។

    សហព័ន្ធ​បាល់ទាត់អង់គ្លេស​បានជួយ​បញ្ជាក់​ហើយ​ថា​នឹង​បញ្ចប់​រដូវកាលប្រកួត​ឱ្យចប់ចុងចប់ដើម ធ្វើបែប​នេះ​ទើប​យុត្តិធម៌”។

    “Liverpool នឹង​ឈ្នះ​តំណែង​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​ ពួកគេ​ធ្វើបានល្អណាស់។ ពួកគេ​បានប្រឹងប្រែងខ្លាំង​ណាស់​ ពួកគេ​ស័ក្ដិ​សម​នឹង​ទទួល​បានតំណែងជើងឯក​។ តើអ្នក​យល់ពីអារម្មណ៍​ដែលត្រូវ​រង់ចាំពេល ៣០ឆ្នាំ​ ហើយ​បែរជាត្រូវបាត់បង់ឱកាស​ទៅវិញនោះទេ? ការសម្រេចចិត្ត​​របស់​សហព័ន្ធបាល់ទាត់គឺត្រឹមត្រូវ​ហើយ”។

    ការសម្រេចចិត្ត​នេះ​ក៏ត្រឹមត្រូវសម្រាប់ការដំឡើង ការទម្លាក់ចេញពីលីគ​កំពូល និង​ការ​កំណត់​ចំណាត់​ថ្នាក់​ដែរ។ រឿងនេះជារឿងសំខាន់សម្រាប់ក្លឹបទាំងអស់ ហើយខ្ញុំ​គិតថានឹងមានករណីប្ដឹងផ្ដល់​ច្រើន​ប្រសិន​បើ​សម្រេច​បោះ​បង់​រដូវកាលនេះចោល។ រឿងដែលយុត្តិធម៌​គឺត្រូវបញ្ចប់រដូវកាល២០១៩-២០២០ ទោះជាយើង​ត្រូវបាត់​បង់​រដូវកាល​ក្រោយ​ក៏ដោយ”៕

    LEAVE A REPLY

    Please enter your comment!
    Please enter your name here