Home ហ្គេមកីឡា បាល់ទាត់ លោក Paolo និងកីឡាករ Daniel Maldini មានផ្ទុកវីរុសកូរ៉ូណា

    លោក Paolo និងកីឡាករ Daniel Maldini មានផ្ទុកវីរុសកូរ៉ូណា

    Image result for Paolo with his son

    លោក Paolo Maldini និង​កូន​ប្រុស​របស់​គាត់គឺ Daniel ដែល​លេង​តួនាទី​ខ្សែប្រយុទ្ធ​នៅ​ក្លឹប AC Milan ទទួ​ល​បាន​លទ្ធផល​តេស្ដ​វិជ្ជមាន​សម្រាប់វីរុស​កូរ៉ូណា។

    ប្រទេស​អ៊ីតាលី​​បាន​ហាមឃាត់ប្រជាជន​មិនឱ្យចេញក្រៅផ្ទះ និង​បាន​បិទ​ការ​ធ្វើដំណើរចេញ​ចូល​អ៊ីតាលី​អស់​រយៈ​ពេលជិត ២សប្ដាហ៍​មកហើយ ដើម្បីទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ដែល​បាន​ឆក់​យក​ជីវិត​ប្រជា​ជន​អ៊ីតាលី​អស់ ៤ ៨២៥នាក់​ហើយ។

    ការ​ប្រកួត​កីឡា​ពាស​ពេញ​ពិភព​លោក​ត្រូវ​បាន​ផ្អាក​ជាបណ្ដោះអាសន្ន​ ដោយ​លីគ​កំពូល​អ៊ីតាលី​ត្រូវបាន​ផ្អាក​រហូត​ដល់​ខែមេសា ហើយ​ស្ថាប័ន UEFA បាន​ពន្យារ​ការប្រកួត Euro 2020 ទៅឆ្នាំក្រោយ។

    កាលពីថ្ងៃសៅរ៍ កីឡាករ Paulo Dybala របស់ក្លឹប Juventus បាន​បញ្ជាក់ថាគេ​ និងមិត្តស្រី​មាន​ឆ្លង​វីរុស​នេះ​ហើយ ប៉ុន្តែស្ថានភាព​សុខភាព​របស់ពួកគេ​ល្អប្រសើរ​ដូចធម្មតាទេ។

    Image result for dybala with covid-19

    Dybala ជាកីឡាករទី៣ របស់ Juventus ដែលទទួលបានលទ្ធផល​តេស្ដវិជ្ជមាន​បន្ទាប់ពីកីឡាករ Daniele Rugani និង Blaise Matuidi។ ពេលនេះក្លឹប Milan បានបញ្ជាក់ថា​អតីតកីឡាករ Maldini ដែល​មានតួនាទី​ជានាយក​ផ្នែក​បច្ចេកទេស និង​កូន​ប្រុស​របស់គាត់ Daniel ដែល​បានបង្ហាញ​ខ្លួន​ចូលលេង​ក្នុងជម្រើសដំបូង​កាលពីខែកុម្ភៈ ក៏មានផ្ទុក​វីរុស​នេះដែរ។

    ក្លឹប​បានបញ្ជាក់បន្ថែមទៀតថា៖ “Paolo និង Daniel មាន​ស្ថានភាពខុសភាពធម្មតា ហើយ​បាន​ស្នាក់នៅ​ផ្ទះ​ ២សប្ដាហ៍​ហើយ​ដោយ​មិនមានប៉ះពាល់ជាមួយ​នរណា​ម្នាក់​ផ្សេងទៀត​នោះទេ”។

    ពួកគាត់​នឹង​ត្រូវបន្ត​នៅ​ដាច់ដោយឡែក​រហូតដល់​ជាសះស្បើយ ស្របតាម​ការណែនាំ​របស់បុគ្គលិក​សុខាភិបាល”៕

    LEAVE A REPLY

    Please enter your comment!
    Please enter your name here