Home ហ្គេមកីឡា បាល់ទាត់ Lukaku របស់ Inter ស្ទើរតែបានចូលរួមជាមួយ Juventus

    Lukaku របស់ Inter ស្ទើរតែបានចូលរួមជាមួយ Juventus

    Lukaku លេង​បាន​ល្អ​ពេល​ប្ដូរ​មក​ក្លឹប Inter​ រដូវកាល​នេះ ប៉ុន្តែគេ​បានបង្ហើប​ប្រាប់ថា​ គេស្ទើរ​តែ​បាន​​ចួលរួម​ជាមួយ​ក្លឹប​ Juventus ទៅ​ហើយកាលពីឆ្នាំមុន ប៉ុន្តែគេ​បានសម្រេច​ចិត្ត​មក Inter វិញ​ ដោយ​សារ​ឱកាស​បាន​ធ្វើការ​ជាមួយ​លោក​ Conte

    កីឡាករ​ជម្រើស​ជាតិ​ប៊ែលហ្ស៊ិច​រូបនេះ​បាន​បញ្ចប់​អាជីព​ ២រដូវកាល​នៅ​ក្លឹប Manchester United ដោយ​ផ្ទេរ​មក​ក្លឹប​ Inter ក្នុង​តម្លៃ​ផ្ទេរ​ ៨០លាន​អឺរ៉ូ កាលពីខែសីហា ឆ្នាំ២០១៩។

    Lukaku លេង​បាន​ល្អ​នៅអ៊ីតាលី ដោយ​រក​បាន​គ្រាប់បាល់ ២៣គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ចូលលេង ៣៥ប្រកួត​ នៅ​គ្រប់​កម្មវិធីប្រកួត​ពាន​រង្វាន់​ទាំងអស់។

    យ៉ាងណាមិញ កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​បាន​បង្ហើប​ប្រាប់ថា​គេ​ស្ទើរ​តែបានចូលរួម​ជាមួយ​ Juventus ដែល​ជា​គូ​ប្រជែង​ស៊ីសាច់​ហុត​ឈាម​របស់ Inter ទៅហើយ។

    Lukaku បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា៖ “ខ្ញុំ​ស្ទើរ​តែបាន​ចូលរួម​ជាមួយ​ Juventus ទៅហើយ ប៉ុន្តែ​ចិត្ត​របស់ខ្ញុំ​ដិត​ជាប់នឹង​ក្លឹប Inter និង​អ្នកចាត់ការ​ក្លឹប”។

    Image result for lukaku

    ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​យក​គំរូតាម Adriano, Ronaldo និង Christian Vieri”

    ជាក់ស្ដែង ពេល​ Inter ទាក់ទង​មកខ្ញុំ ខ្ញុំ​ចង់​ទៅទីនោះ ហើយ​ចង់ដឹងថា​ជីវិត​នៅទីនោះ​យ៉ាងម៉េចដែរ ធ្វើយ៉ាង​ណា​ប្រឹងប្រែង​ឱ្យអស់​ពីលទ្ធភាព”។

    “​នរណា​ក៏​អាចជួប​នឹង​ពេល​វេលា​មួយ​ដែល​មិនសមប្រកប​ដែរ ចំពោះខ្ញុំ ពេលវេលា​របស់ខ្ញុំ​នៅ Man United បាន​កន្លង​ផុត​ទៅ​ហើយ។ ការសម្រេចចិត្ត​ចាកចេញ ជាការ​សម្រេចចិត្ត​មួយ​ដ៏​លំបាក”។

    ខ្ញុំ​ត្រូវ​សម្រេចចិត្ត​ទៅ​កន្លែង​ផ្សេង​ដែល​ខ្ញុំ​អាចរៀន​សូត្រ​បានអ្វីដែលថ្មី ហើយ​ធ្វើការ​ជាមួយ​មនុស្ស​ដែល​ត្រូវការ​ខ្ញុំ”។

    លោក Ole ចង់​ឱ្យ​ខ្ញុំ​នៅ​បន្ត​ទៀត ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​គាត់ថា​ ពេល​វេលា​របស់ខ្ញុំ​នៅទីនោះ​បានកន្លង​ផុត​ទៅ​ហើយ។ ខ្ញុំ​មិន​មាន​ថាម​ពល​សេស​សល់​ទៀតទេ។ ខ្ញុំ​ត្រូវអរគុណ​ដល់​គាត់ ដែល​បាន​ជួយ​សម្រប​សម្រួល​ដំណើរ​ការ​ផ្ទេរ​ក្លឹប​របស់ខ្ញុំ​”៕

    LEAVE A REPLY

    Please enter your comment!
    Please enter your name here