Home ហ្គេមកីឡា បាល់ទាត់ លោក Solskjaer សម្ដែងការគោរពចំពោះសពកីឡាករ Whittingham

    លោក Solskjaer សម្ដែងការគោរពចំពោះសពកីឡាករ Whittingham

    កាលពីថ្ងៃព្រហស្បតិ៍ ក្លឹប Cardiff City បាន​បញ្ជាក់​ពីការ​លា​ចាក​លោក​របស់​អតីត​កីឡាករ​ខ្សែ​បម្រើ Peter Whittingham នៅវ័យ ៣៥ឆ្នាំ​ ដោយសារ​ការដួល​របួស​ក្បាល​កាលពីសប្ដាហ៍មុន ហើយ​លោក Ole Gunnar Solskjaer ក៏​បាន​ចួល​រួម​ថ្លែង​ការគោរព​ចំពោះ​អតីត​កីឡាករ​រូបនេះ​ដែរ។

    Whittingham ធ្លាប់លេង​នៅ​ក្លឹប Aston Villa, Burnley, Derby County និង Blackburn Rovers សម្រាប់អាជីព​ ១៥ឆ្នាំ ប៉ុន្តែពេល​វេលា​ល្អបំផុត​របស់លោក​ គឺពេល​វេលា​ ១០ឆ្នាំ​នៅ​ក្លឹប Cardiff

    លោក Solskjaer ដែល​បានចំណាយ​ពេលជិត ៩ខែ​ធ្វើការ​ជាមួយ​ Whitingham នៅ​ប្រទេសវ៉េលស៍​ភាគ​ខាងត្បូង​ បាន​និយាយ​ក្នុងគេហទំព័រ​ផ្លូវការ​របស់​ក្លឹប Man United ថា៖ “​ខ្ញុំ​តក់ស្លុត​ណាស់​ដែល​បាន​ឮ​ដំណឹង​ពីការ​លាចាក​លោក​របស់ Peter Whittingham”

    “Peter ជាកីឡាករ​បាល់​ទាត់​ដ៏អស្ចារ្យម្នាក់ និង​ជាពលរដ្ឋ​ល្អ​ម្នាក់ផងដែរ។ ខ្ញុំ​រីករាយ​នឹង​ធ្វើការជាមួយ​គេ​នៅ​ក្លឹប Cardiff City”

    ខ្ញុំ​ស្ទើរ​តែមិនជឿថា​គេ​ចាកចេញ​ទាំងវ័យក្មេង​យ៉ាងនេះ។ ពួកយើង​នឹង​នឹកដល់គេជានិច្ច ហើយ​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់គេ​ផង ក្នុង​ពេល​វេលា​ដ៏លំបាក​មួយនេះ”។

    Whittingham បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ក្លឹប Cardiff ដល់​ទៅ ២លើក​ ហើយ​បាន​ក្លាយជាកីឡាករ​ឆ្នើម​ប្រចាំទសវត្សរ៍​របស់​ Football League ក្នុង​អំឡុងឆ្នាំ២០០៥-២០១៥។

    Image result for solskjaer

    កីឡាករ Aaron Ramsey របស់ Juventus បានចាប់ផ្ដើម​អាជីព​របស់គេជាមួយ​ក្លឹប​វ៉េលស៍​មួយនេះ ហើយ​បាន​ចូលរួម​សម្ដែង​ការរំលែកទុក្ខ និងគោរព​ចំពោះសព​អតីត​មិត្ត​រួម​ក្រុម​មួយ​រូប​នេះ​ក្នុងបណ្ដាញ​សង្គម Instagram របស់គេ។

    គេបានសរសេរ​ដោយភ្ជាប់ជាមួយរូបថត​ដែល​មានរូបគេទាំងពីរ​កាលលេង​នៅ​ក្លឹប Cardiff ថា៖ “ខ្ញុំ​នឹង​ចងចាំជានិច្ច​ និង​តែង​តែដឹងគុណ​ចំពោះការដែល​លោកយកចិត្ត​ទុកដាក់ណែនាំ និងបង្ហាត់បង្រៀនខ្ញុំ”។

    លោក​ជា​កីឡាករ​មួយរូប​ដែល​មានទេពកោសល្យ​ និងមានបច្ចេកទេសខ្ពស់​ដែលខ្ញុំ​ធ្លាប់លេងជាមួយ​ ហើយ​លោក​បាន​បន្សល់ទុក​នូវ​ដាន​ជើង​ដ៏វែងអន្លាយមួយ”។

    ខ្ញុំ​មានមោទកភាព​ណាស់​ដែល​បានលេង​រួមគ្នាជាមួយ​លោក ហើយ​ខ្ញុំ​តែងតែនឹក​ឃើញ​ការ​ប្រកួត​រវាង​កីឡាករ​ចាស់ៗ និងកីឡាករ​ក្មេងៗ”។

    ខ្ញុំ​សូម​ចូលរួម​រំលែកទុក្ខជាមួយ​ក្រុមគ្រួសារ​សព​ផង។ សូម​ឱ្យវិញ្ញាណខន្ធ​របស់ Whitts បានស្ងប់ លោក​លាចាក​លោក​នេះ​ទាំងវ័យក្មេង​ពេកហើយ”៕

    LEAVE A REPLY

    Please enter your comment!
    Please enter your name here