Home ហ្គេមកីឡា បាល់ទាត់ Zlatan ចាប់ផ្តើមរៃអង្គាសប្រាក់ ដើម្បីទាត់ជំងឺកូវីដ ចេញឲ្យឆ្ងាយ

    Zlatan ចាប់ផ្តើមរៃអង្គាសប្រាក់ ដើម្បីទាត់ជំងឺកូវីដ ចេញឲ្យឆ្ងាយ

    កីឡាករ Zltan Ibrahimovic ឬហៅថាលោកព្រះ បានចាប់ផ្តើម​យុទ្ធនាការ​រៃអង្គាសប្រាក់​ ដើម្បីចូលរួម​ជួយ​ប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា ឬ កូវីដ ១៩។ ជាមួយគ្នា Zlatan ដែលបច្ចុប្បន្នជាកីឡាករក្លឹប AC Milan ក៏បានអំពាវនាវឲ្យកីឡាករបាល់ទាត់​ទាំងអស់ ជួយ​គ្នា «ទាត់​មេរោគនេះឲ្យឆ្ងាយ»

    មក​ដល់ពេលនេះ Zlatan ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីតាលី ដែល​ញុំាញីដោយជំងឺកូវីដ ខ្លាំងជាងគេនៅអឺរុប បាន​បរិច្ចាគប្រាក់​ប្រមាណជិត ៥០ ០០០ផោន រួចទៅហើយ​ដើម្បី​ប្រឆាំងនឹង​ជំងឺកូវីដនេះ។

    ហើយ​បន្ទាប់ពីគាត់បានបង្ហោះ​សារអំពាវនាវឲ្យចូលរួម​ជួយ​បរិច្ចាគ​ប្រាក់បន្ថែម​ដល់សកម្មភាព​ប្រឆាំងជំងឺនេះតែប៉ុន្មានម៉ោង​ គឺមូលនិធិរបស់គាត់ អាចប្រមូលថវិកា​ដល់ទៅជាង ១០ម៉ឺនផោនឯណ្ណោះ។

    Image result for zlatan

    Zlatan បាន​និយាយ​នៅ​ក្នុងសារ​លើបណ្តាញ​សង្គម​របស់ខ្លួនថា៖«អ៊ីតាលី តែងតែផ្តល់ឲ្យខ្ញុំ​ជាច្រើន ហើយ​ក្នុងពេល​ដ៏កំសត់នេះ ខ្ញុំ​ចង់​ផ្តល់​អ្វីត្រលប់ទៅវិញ សម្រាប់​ប្រទេសដែលខ្ញុំស្រលាញ់នេះ។ ខ្ញុំ​រំពឹងលើ​ភាពសប្បុររបស់​មិត្តភក្តិ​ខ្ញុំ អត្តពលិក​អាជីពទាំងអស់ និង​អ្នក​ដែល​ចង់​បរិច្ចាគតិច ឬច្រើន តាមតែអាចធ្វើបាន ដើម្បីកម្ចាត់មេរោគនេះឲ្យ​ឆ្ងាយ។ បើ​រួមគ្នា យើងពិតជាអាចជួយ​មន្ទីរពេទ្យ និងក្រុមគ្រូពេទ្យ ដែល​ខិត​ខំធ្វើការរាល់​ថ្ងៃ ដើម្បីសង្គ្រោះជីវិតយើងទាំងអស់គ្នា ពីព្រោះ​ថ្ងៃនេះ យើងគឺជាអ្នក​ដែល​ត្រូវ​លើក​ទឹកចិត្ត​ពួកគាត់។ តោះ​ រួមគ្នា ទាត់​មេរោគនេះ ចេញឲ្យ​ឆ្ងាយ​ ហើយ​ឈ្នះការប្រកួតនេះ»

    និង​ចុងបញ្ចប់នៃសារនោះ Zlatan បាន​បន្ថែមថា៖ «ត្រូវ​ចងចាំថា ប្រសិនបើមេរោគ មិន​មក​រក Zlatan, Zlatan ទៅរក​មេរោគ»

    LEAVE A REPLY

    Please enter your comment!
    Please enter your name here