Home ហ្គេមកីឡា បាល់ទាត់ ប្រធានក្លឹប Crystal Palace សន្យាផ្តល់ប្រាក់ខែពេញលេញដល់គ្រប់បុគ្គលិក អំឡុងពេលផ្ទុះកូវីដ 19នេះ

    ប្រធានក្លឹប Crystal Palace សន្យាផ្តល់ប្រាក់ខែពេញលេញដល់គ្រប់បុគ្គលិក អំឡុងពេលផ្ទុះកូវីដ 19នេះ

    ប្រធានក្លឹប Crystal Palace លោក Steve Parish បាន​និយាយ​ថា គ្រប់​បុគ្គលិ​ក​ទាំងអស់ នឹងទទួលបានប្រាក់ខែពេញលេញ ក្នុងអំឡុងពេល​ឈប់​សម្រាក ដោយការ​ផ្ទុះឡើងនូវមេរោគកូរ៉ូណា ឬ កូវីដ ១៩នេះ។

    លោក Parish បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍របស់​ក្លឹប​ថា រាល់​បុគ្គលិក​ដែល​ត្រូវបាន​ផ្អាក​ការងារ ឬ បាត់​បង់​ការងារ ក្នុងអំឡុងពេលដែល Premier League ត្រូវផ្អាក​បណ្តោះអាសន្ន រហូត​ដល់​ថ្ងៃទី ៤ខែមេសានោះ ក៏នៅតែអាចទទួលបាន​ប្រាក់​ខែពេញ​លេញ ដោយ​មិន​មាន​ការ​កាត់​ប្រាក់ខែនោះទេ ទោះបីជាពួកគេ​មិនបាន​មក​ធ្វើការ​ពេញ​លេញតាមលក្ខខណ្ឌការងារក៏ដោយ។

    Image result for steve parish

    ចំណែក​បុគ្គល ដែល​ធ្វើការគិតជាម៉ោង នៅក្នុង​ថ្ងៃប្រកួត​ចុងសប្តាហ៍នោះ ក៏​នឹង​ត្រូវ​សម្រេច​ឲ្យ​ទទួលបាន​ប្រាក់ខែតាមធម្មតា​ផងដែរ។

    សូមបញ្ជាក់ថា Premier League គឺជាលីគនៅអឺរុប​ចុងក្រោយគេ ដែលបាន​ប្រកាស​ផ្អាក​ការប្រកួត​មួយរយៈពេលធំ រហូតដល់ដើម​ខែមេសា ដោយសារតែការ​ផ្ទុះឡើងខ្លាំងនៃជំងឺកូវីដ ១៩ ដែលបានបណ្តាល​ឲ្យ​បុគ្គលសំខាន់ៗនៅ Premier League ដូចជា លោក Mikel Arteta គ្រូបង្វឹក Arsenal និងកីឡាករ Chelsea គឺ Callum Hudson-Odoi មាន​ឆ្លងនូវមេរោគនេះ៕

    LEAVE A REPLY

    Please enter your comment!
    Please enter your name here