Home ហ្គេមកីឡា បាល់ទាត់ កីឡាករ Federico Valverde របស់ Real Madrid បានប្រជែងឈ្នះតម្លៃផ្ទេររបស់ Messi

    កីឡាករ Federico Valverde របស់ Real Madrid បានប្រជែងឈ្នះតម្លៃផ្ទេររបស់ Messi

    ក្លឹប Real Madrid ​បាន​ចាប់​ផ្ដើម​វិលត្រឡប់ទៅរក​ទម្រង់​លេង​ល្អ​របស់ខ្លួន​វិញដែលក្រុមនេះ​បានចាប់​ផ្ដើម​ប្រជែង​ជា​មួយ​ក្លឹប​ Barcelona នៅ​​កំពូល​តារាង​លីគ​កំពូល​អេស្ប៉ាញ​ជាថ្មីម្ដងទៀត ដែល​ក្នុង​នោះ កីឡាករ Federico Valverde ក៏​មាន​គុណ​សម្បត្តិ​ដែរ។ សេចក្ដីរាយការ​ណ៍​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ កីឡាករ​រូបនេះ​នឹង​បន្ត​កុងត្រាថ្មី​ជាមួយ​ក្លឹប ដែល​នឹង​ញ៉ាំង​ឱ្យតម្លៃ​ផ្ទេរ​របស់គេ​កើន​ឡើង​លើស​ Messi

    Image result for federico valverde"

    យោង​តាម​សេចក្ដី​រាយ​ការណ៍ពី​គេហទំព័រ Marca បានអោយដឹងថា៖ ក្លឹប Real Madrid បាន​ចុះ​កុងត្រា​ថ្មី ដែល​មានសុពល​ភាព ៥ឆ្នាំ​ជាមួយ​កីឡាករ Federico Valverde រហូត​ដល់​ឆ្នាំ​២០២៤ បន្ទាប់ពី​ពួកគេ​ចាប់​ផ្ដើម​បាន​ល្អ​ក្នុង​រដូវ​កាល​នេះ។ មិន​តែ​ប៉ុណ្ណោះ ក្លឹប​បាន​កំណត់​តម្លៃ​ផ្ដាច់​កុងត្រា​របស់​កីឡាករ​សញ្ជាតិ​អ៊ុយ​រូហ្កាយរូប​នេះរហូត​ដល់ ៧៥០លាន​អឺរ៉ូ មាន​ន័យ​ថា​កីឡាករ​រូប​នេះ​មិន​សម្រាប់លក់​នោះទេ។

    ដោយ​សារ​គោល​ការណ៍​របស់​លីគ​កំពូល​អេស្ប៉ាញ​តម្រូវ​ឱ្យ​ក្លឹប​នីមួយៗ​ត្រូវ​កំណត់​តម្លៃ​ផ្ដាច់​កុងត្រា​អប្ប​​បរមា​សម្រាប់​កីឡាករ​គ្រប់រូប ជួន​កាល​ក្លឹប​នីមួយៗ​បាន​ឆ្លៀត​យក​តម្លៃ​នេះ​ដើម្បីរក្សា​កីឡាក​ររបស់ពួកគេ​ឱ្យបានយូរ ហើយ​ក្លឹប Real Madrid ក៏ធ្វើ​ដូច្នេះ​ដែរ ចំពោះ​កីឡាករ Valverde។

    តម្លៃ​ផ្ដាច់​កុងត្រា​របស់​ Valverde ដែល​មាន​តម្លៃ​ ៧៥០លាន​អឺរ៉ូ (៦៤០លានផោន) បាន​ក្លាយ​ជាតម្លៃ​ផ្ដាច់​កុងត្រា​ដែល​ថ្លៃ​បំផុត​ទី២ ក្នុង​លោក ធ្វើ​ឱ្យគេ​វ៉ាដាច់​តម្លៃ​ផ្ដាច់​កុងត្រា​របស់ Messi ដែឡ​មាន​ត្រឹម​តែ ៦២០លាន​ផោន​ប៉ុណ្ណោះ។

    Benzema នៅ​តែ​មាន​តម្លៃ​ផ្ដាច់​កុងត្រា​ខ្ពស់ជាង​គេ​ក្នុង​​លោក គឺ ៨៨៦លាន​ផោន៕

    ប្រភព៖ Foxsportsasia

    LEAVE A REPLY

    Please enter your comment!
    Please enter your name here