Home ហ្គេមកីឡា បាល់ទាត់ Willian កំពុងចាំនិយាយពីអនាគតនៅក្លឹប Chelsea

    Willian កំពុងចាំនិយាយពីអនាគតនៅក្លឹប Chelsea

    បច្ចុប្បន្ន​នេះកីឡាករ Willian ខ្សែបម្រើប្រយុទ្ធប្រេស៊ីល បាន​ឈានចូល​ដល់​ឆ្នាំបញ្ចប់​ក្នុង​កុងត្រា​ចាស់​របស់​គាត់នៅក្លឹប Chelsea ហើយ! ប៉ុន្តែកីឡាករវ័យ ៣១ឆ្នាំរូបនេះ ហាក់ដូចជាមិនបាន​បង្ហាញចេតនា​ចង់​ចាកចេញពីក្លឹបនៅឡើយទេ។

    Willian បាន​និយាយ​ថា គាត់​ចង់​នៅ Chelsea រហូត​ដល់​ចប់​រដូវកាល ប៉ុន្តែ​មានតែ Chelsea ទេ ដែល​មិន​ទាន់​ផ្តល់​​កិច្ចព្រមព្រៀងថ្មី សម្រាប់រូបគាត់។ Willian ដែល​បានរួមរស់នៅ Chelsea អស់រយះពេល៧រដូវកាលមកនេះ នឹង​ត្រូវផុត​កុងត្រាចាស់ នៅខែមិថុនា ឆ្នាំ ២០២០ខាងមុខ។

    Image result for willian"

    Willian បានអះអាងបន្ថែមថា ពេលនេះ គេកំពុងតែរងចាំការពិភាក្សាជាមួយក្លឹប។

    Willian៖ «ខ្ញុំ​មានអារម្មណ៍រីករាយនៅទីនេះ។ ខ្ញុំ​មានអារម្មណ៍រីករាយ ក្នុងការលេងឲ្យ​ក្លឹប​នេះ ប៉ុន្តែស្ថានភាព​ពេលនេះ គឺមិនមែនស្ថិតក្នុងដៃរបស់ខ្ញុំទេ គឺស្ថិតក្នុងដៃពួកគេ។ ខ្ញុំ​រង់ចាំពួកគេ។ ពួកគេដឹងពី​អ្វីដែល​ខ្ញុំចង់បាន​ អ្វីដែលខ្ញុំចង់ធ្វើ ដូច្នេះខ្ញុំចាំពួកគេ»។

    លោក​ Frank Lampard ជាគ្រូបង្វឹក Chelsea កាលពីពេល​ថ្មីៗនេះ មាន​ដំណឹងមក​ថា បាន​កោះហៅ​ប្រធានក្រុម​កីឡាកររបស់​ក្លឹប ដើម្បីបន្ត​កុងត្រា​ដល់ Willian ប៉ុន្តែមក​ដល់ពេលនេះ នៅមិនទាន់មានការសម្រេចបែបណានៅឡើយទេ។​

    សូម​ជម្រាបជូនថា Willian បានផ្លាស់ពីក្លឹប Anzhi Makhachkala របស់​រុស្ស៊ី មក​លេងនៅ Chelsea កាលពីឆ្នាំ ២០១៣។ គិតមក​ដល់​ពេលនេះ គេបានបង្ហាញខ្លួនឲ្យ Chelsea បាន ៣០៩ប្រកួត និង​រកគ្រាប់បាល់បាន ៥៥គ្រាប់។ ក្រោម​ការ​ដឹកនាំ​របស់លោក Lampard នៅរដូវកាលថ្មីនេះ Willian នៅតែជាកីឡាករដ៏គួរឲ្យចាប់អារម្មណ៍ ព្រោះគេតែងតែទទួលបាន​តំណែងជាជម្រើស ១១នាក់ដំបូង ស្ទើរគ្រប់ការប្រកួត៕

    ប្រភព៖ Foxsportsasia

    LEAVE A REPLY

    Please enter your comment!
    Please enter your name here