Home ហ្គេមកីឡា បាល់ទាត់ លោក Pochettino បាននិយាយថាគាត់ប្រឹងអស់ពីលទ្ធភាពហើយដើម្បីក្លឹប Tottenham

    លោក Pochettino បាននិយាយថាគាត់ប្រឹងអស់ពីលទ្ធភាពហើយដើម្បីក្លឹប Tottenham

    ជាការ​ចាប់ផ្ដើមបង្ហាញ​ការយល់ឃើញជាយើក​ដំបូង​ក្រោយ​ពី​ចែក​ផ្លូវគ្នាជាមួយ​ក្លឹប Tottenham លោក Pochettino បាន​ឆ្លុះបញ្ចាំងពី​ការសាកល្បង​ដ៏លំបាក និង​ជោគជ័យ​ដ៏គួរ​ឱ្យ​រំភើបចិត្ត។

    លោក Mauricio Pochettino បានអរគុណ​ចំពោះ​ក្លឹប Tottenham និង​បានលើក​ឡើង​ថា​ លោក​បាន​ប្រឹង​ប្រែង​អស់ពីលទ្ធភាព​ដែល​លោក​មាន​ហើយ។

    ក្រោយ​ពី​បាន​កាន់​តួនាទីអស់រយៈ​ពេល​ ៥ឆ្នាំកន្លះ លោក Pochettino ត្រូវបាន​ក្លឹប​ដក​ចេញពី​តួ​នាទី​ជា​អ្នក​ចាត់​ការ​កាលពីសប្ដាហ៍​មុន​ ក្រោយ​ពេល​ដែល​ក្លឹប​នេះ​លេង​មិនសូវ​បានល្អ​ ហើយ​ធ្លាក់​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​ទាប​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស។

    លោក Jose Mourinho ត្រូវបានតែងតាំង​ជាអ្នកចាត់ការ​ថ្មី​ភ្លាមៗ ហើយ​បានជួយ​ឱ្យ​ក្រុម​នេះ​ឈ្នះ​ ២ប្រកួត​ជាប់​គ្នា​លើ​ក្រុម West Ham និង Olympiacos

    លោក Pochettino បាន​ទុក​សារសម្រាប់កីឡាករ​​នៅ​លើ​ក្ដារខៀន​ក្នុង​ទីលានហ្វឹកហាត់ ប៉ុន្តែ​បាន​និយាយ​ជាសាធារណៈ​ជាលើក​ដំបូង​ពីការ​ចាកចេញ​របស់លោក កាលពីថ្ងៃព្រហស្បតិ៍​ម្សិល​មិញ​នេះ។

    Image result for pochettino"

    អ្នកចាត់ការ​ដែល​មាន​វ័យ ៤៧ឆ្នាំ​រូបនេះ​បានជួយ​ឱ្យ Spurs មាន​វត្តមាន​ជាប្រចាំ​ក្នុងការ​ប្រកួត​ឆេម​ពានស៍​លីគ​ និង​បាន​ឡើង​ដល់វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​រដូវកាល២០១៨-២០១៩។

    នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​សមាគមន៍​អ្នកចាត់ការ​របស់លីគ (League Managers Association) លោក Pochettino បាន​និយាយថា៖ “ខ្ញុំចង់​អរគុណ​ចំពោះ​ម្ចាស់ក្លឹប​ គឺលោក Joe Lewis និង​ប្រធាន​ក្លឹប Daniel Levy ដែល​បាន​ផ្ដល់ឱកាស​ឱ្យខ្ញុំ​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ក្លឹប Tottenham Hotspur”

    ខ្ញុំ​ចង់​អរគុណអ្នកគ្រប់គ្នា​នៅ​ក្លឹប Tottenham ដែល​មាន​បុគ្គលិក និង​កីឡាករ​ទាំងអស់ក្នុងអំឡុង​ពេល ៥ឆ្នាំ​កន្លះ​កន្លង​មកនេះ”។

    ចុងក្រោយ ខ្ញុំ​ចង់អរគុណចំពោះអ្នកគាំទ្រ​​ដែលបានជួយ​ឱ្យ​ក្លឹប​នេះ​ក្លាយជា​ក្លឹប​មួយ​ដ៏អស្ចារ្យ​”។

    ខ្ញុំ​បានប្រឹងប្រែងអស់ពីលទ្ធភាពដែល​ខ្ញុំ​មានដើម្បីសម្រេច​ឱ្យបាននូវវត្ថុបំណង​​ដែឡ​យើង​បាន​ជជែក​គ្នា​ក្នុង​ការប្រជុំ​លើកដំបូង។ ក្នុងនោះ​មានទាំងការ​សាកល្បង​ដ៏លំបាក និង​ជោគជ័យ​ដ៏​គួរ​ឱ្យ​រំភើប​ផងដែរ”។

    សូម​ជូនពរ​ឱ្យ​ទទួលបានជោគជ័យ ខ្ញុំជឿជាក់ថា​យើង​នឹងជួបគ្នា​ម្ដងទៀត”។

    សូម្បី​តែ​មុន​ពេល​ចែក​ផ្លូវជាមួយ​ក្លឹប លោក Pochettino មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​ប្ដូរ​ទៅ​ក្លឹប Manchester United និង Real Madrid ព្រមទាំង​ក្លឹប Bayern Munich ផងដែរ ក្រោយ​ការ​ដក​តួនាទី​លោក Kovac

    ដោយ​សារ​សម្ពាធ​ចេះ​តែ​កើនឡើង​លើ​លោក Unai Emery នៅ​ក្លឹប Arsenal លោក​ Pochettino ក៏អាច​នឹង​ក្លាយ​ជា​បេក្ខភាព​​អ្នកចាត់ការ​នៅ​ក្លឹប​គូប្រជែងជិត​បំផុត​របស់ Tottenham ដែរ៕

    ប្រភព៖ Foxsportsasia

    LEAVE A REPLY

    Please enter your comment!
    Please enter your name here