Home ហ្គេមកីឡា បាល់ទាត់ លោក Mourinho បានសរសើរបុគ្គលក្រៅទីលានម្នាក់ក្រោយ Spurs វាយបកយកឈ្នះក្លឹប Olympiacos

    លោក Mourinho បានសរសើរបុគ្គលក្រៅទីលានម្នាក់ក្រោយ Spurs វាយបកយកឈ្នះក្លឹប Olympiacos

    អ្នកចាត់ការ Jose Mourinho របស់ក្រុម Tottenham បានកោតសរសើរចំពោះការធ្វើការងារបានល្អ របស់ក្មេងរើសបាល់ ដែលជាអ្នករួមចំណែកជួយឲ្យក្រុមរបស់លោក ទទួលបានជ័យជំនះ ៤-២ ក្នុងការប្រកួតទល់នឹងក្រុម Olympiacos នៅ Champions League។

    បន្ទាប់ពីត្រូវបានគូប្រកួតនាំមុខ ២-០ នៅ២០នាទីដំបូងនៃការប្រកួត Spurs បានវាយបកបានមួយគ្រាប់វិញមុនចប់តង់ទី១ ដោយ Dele Alli ហើយបានរកគ្រាប់បាល់តាមស្មើនៅដើមតង់ទី២។

    Serge Aurier ទទួលបានបាល់យ៉ាងរហ័ស ពីក្មេងរើសបាល់ម្នាក់នោះ ហើយបានបោះទៅឲ្យ Lucas Moura ដែលបានអូសបាល់បញ្ជូនទៅប្រអប់គ្រោះថ្នាក់ ហើយស៊ុតបញ្ចូលទីដោយ Harry Kane។

    Tottenham មិនបន្ថូរដៃឲ្យគូប្រកួតឡើយ ក្រោយពីបានរកគ្រាប់បាល់តាមស្មើ ដោយពួកគេរកបានពីរគ្រាប់បន្ថែមទៀត ដើម្បីធានាកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League ហើយលោក Mourinho បានសរសើរក្មេងរើសបាល់ ដែលបានជួយ សំរេចជ័យជំនះក្រុមរបស់លោក។

    Image result for mourinho"

    ក្រោយចប់ការប្រកួតលោក Mourinho បាននិយាយថា៖ “ខ្ញុំស្រលាញ់ ក្មេងរើសបាល់ដ៏ឆ្លាតដូចខ្ញុំ, ហើយក្មេងម្នាក់នេះពិតជាធ្វើបានល្អណាស់ថ្ងៃនេះ។ គេយល់ពីការប្រកួត ហើយបានជួយបញ្ជូនបាល់យ៉ាងល្អ នៅពេលដ៏សំខាន់ ហើយគេមិនអាចបំភ្លេចវាបានទេ។

    “គ្រាប់បាល់មុនចប់តង់ទី១ គឺពិតជាសំខាន់។ ខ្ញុំមិនបានឃើញវា តែក្រោយមកខ្ញុំឃើញនៅលើកញ្ចក់ទូរទស្សន៍។ ពេលអ្នកចាញ់ ២-០ ប្រសិនបើអ្នកអាចគ្រប់គ្រងលទ្ធផលផ្សេងទៀត ហើយអ្នកដឹងថា ការបញ្ចប់ត្រឹមស្មើ គ្រប់គ្រាន់សំរាប់ការឡើងទៅវគ្គបន្ទាប់ ពេលនោះអ្នកអាចរកបានត្រឹមស្មើនៅក្នុងតង់ទី២ ហើយផ្អែកទៅលើភាពជាក់ស្ដែង។”

    លោក Mourinho បានអបអរដោយផ្ទាល់ជាមួយនឹង ក្មេងរើសបាល់ បន្ទាប់ពី Kane រកគ្រាប់បាល់តាមស្មើ ហើយអតីតគ្រូបង្វឹក Tottenham និយាយបែបកំប្លែងថា ក្មេងប្រុសម្នាក់នោះនឹងទទួលបានកុងត្រាជាមួយក្លឹប។

    គួរបញ្ជាក់ថា ក្រុមមាន់ខ្នាយមាសមាន ១០ពិន្ទុ បន្ទាប់ពីរកជ័យជំនះបាន ៣ប្រកួត ស្មើ១ និង ចាញ់១ប្រកួតទល់នឹងក្រុមកំពូលតារាង Bayern Munich នៅក្នុងទឹកដីខ្លួនឯង ២-៧ កាលពីដើមខែតុលាកន្លងទៅ ហើយទទួលបានតំណែងលេខ២ក្នុងតារាងនៃពូល B៕

    LEAVE A REPLY

    Please enter your comment!
    Please enter your name here