Home ហ្គេមកីឡា បាល់ទាត់ កីឡាករទើបលេងនៅ UCL ថ្មីថ្មោងរបស់ PSG ផ្ញើសារបំភ័យក្លឹប Real Madrid

    កីឡាករទើបលេងនៅ UCL ថ្មីថ្មោងរបស់ PSG ផ្ញើសារបំភ័យក្លឹប Real Madrid

    នៅ​បទសម្ភាសន៍​មុន​ឈាន​ដល់​ការ​ប្រកួត​រវាង​ក្លឹប Real Madrid និង Paris Saint-Germain នា​វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ​យប់​នេះ តារា​ឆ្នើម Idrissa Gueye ​បាន​ផ្ញើ​សារ​ដាស់តឿន​មិត្ត​រួម​ក្រុម ​ឲ្យ​រៀបចំ​លក្ខណៈ​ស្រួលបួល​ដើម្បី​បញ្ចប់​តំណែង​កំពូល​តារាង​ជាមួយ​ការ​យក​ឈ្នះ​ទៅ​លើក្លឹប Real Madrid នា​រាត្រី​នេះ។

    Image result for idrissa gueye"

    គេហទំព័រ​ផ្លូវការ Gueye បាន​និយាយ​ថា៖ “តាម​ពិត​ទៅ​យើង​មាន​លំដាប់​ពិន្ទុ​ដែល​អាច​ឆ្លង​ផុត​រួច​ទៅ​ហើយ ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​រក្សា​ពិន្ទុ​រហូត​ដល់​ឈរ​កំពូល​តារាង ​ដែល​វា​ពិត​ជា​សំខាន់​បំផុត​សម្រាប់​ក្លឹប”។ “យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ត្រៀម​ដល់​ការ​ប្រកួត​នេះ​ឲ្យ​បាន​ល្អ ហើយ​រក្សា​ចំណាត់ថ្នាក់​នៅ​កំពូល​ដដែល ដែល​នេះ​វា​នឹង​ល្អ​បំផុត​សម្រាប់​ការ​ប្រកួត​ទាំង​មូល”។

    បញ្ជាក់​ថា​ការ​ប្រកួត​រវាង PSG និង Real Madrid រាត្រី​នេះ គឺ​ជា​គូ​ញាក់សាច់​បំផុត ដែល​សមាសភាព​កីឡាករ​សងខាង​ក៏​ពេញ​ជើង​ផង​ដែរ៕

    ប្រភព៖ FoxSportAsia

    LEAVE A REPLY

    Please enter your comment!
    Please enter your name here