Home ហ្គេមកីឡា បាល់ទាត់ ហេតុផលដែល Man Utd​ អាចមិនទិញ Erling ទោះបីជាចង់ក្តី

    ហេតុផលដែល Man Utd​ អាចមិនទិញ Erling ទោះបីជាចង់ក្តី

    ទោះបីក្លឹប​បីសាចក្រហម ចាបអារម្មណ៍ខ្លាំងចំពោះកីឡាករ Erling Braut Haaland របស់​ក្លឹប RB Leipzig ក៏​ដោយ ក៏ពួកគេ​អាច​នឹង​មិន​ទិញ​កីឡាករ​រូបនេះ​ដែរ​ ដោយសារ​តែ​លោក Mino Raiola ដែលជាភ្នាក់ងាររបសគេ។

    យោងតាម​សារព័តមាន The Athletic ដែលបានអះអាងថា​លោក Raiola បានធ្វើឱ្យក្រុមបីសាចក្រហម​ឈឺក្បាល​ក្នុង​ការ​ដោះដូរ​កីឡាករ​មួយចំនួន​ក្នុង​ឆ្នាំ​កន្លងមក ធ្វើឱ្យ​ក្លឹប​នេះ​រារែក​ក្នុង​ការ​ចចារជាមួយ​រូបគេ​ម្ដងទៀត​អំពីការ​ទិញ Haaland។

    ទីភ្នាក់ងារសារព័ត៌មាន​មួយនេះ​បានបន្ថែមទៀតថា បុគ្គលិក​មួយចំនួន​របស់​ក្លឹប Manchester United រំពឹងថា​ ក្លឹប​នេះ​នឹង​ទទួលបានជោគជ័យ​ក្នុងការ​ប្រជែង​ដណ្ដើម​កីឡាករ​រូបនេះ​ក្នុង​រដូវក្ដៅក្រោយ ទោះ​ជា​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ផ្សងៗ​ទៀតដូចជា​ Real Madrid, Barcelona និង Juventus ក៏​ដោយ។

    Image result for erling braut haaland"

    លោក Ole Gunnar Solskjaer បាន​លក់​កីឡាករមួយចំនួន​ដូចជា Lukaku និង Alexis Sanchez ក្នុងអំឡុង​រដូវក្ដៅ ខណៈ​ដែល Marcus Rashford និង Anthony Martial នៅ​មិនទាន់​រក​បាន​មកវិញ​នូវ​ទម្រង់លេង​ល្អរបស់គេ​នៅឡើយ។

    Athletic បាន​លើក​ឡើង​ថា​ បុគ្គលិក​មួយចំនួន​របស់​ក្លឹប​ Man United ជឿថា វត្តមានរបស់ Haaland នៅខែមករា ឬរដូវក្ដៅ​ក្រោយ អាចជួយ​បង្កើន​ឱកាស​ដែល​ក្រុមបីសាចក្រហម​បញ្ចប់​រដូវកាល​ក្នុង​ចំណោម​ក្លឹបទាំង​៤ នៅ​កំពូល​តារាង។

    បុន្តែលោក Mino Raiola ហាក់ក្លាយជា​កត្តាសំខាន់​មួយនៅ​ក្នុង​រឿងនេះ​ ដែល​ក្លឹប​ Man United ត្រូវ​ឆ្លងកាត់​គាតឱ្យ​បានសិន​ ប្រសិន​បើចង់បាន​កីឡាករ​វ័យ​ ១៩ឆ្នាំ​រូបនេះ។

    ប្រភព​មួយចំនួន​បាន​ឱ្យដឹង​ថា​ លោក Raiola មិនត្រូវគ្នា​ជាមួយ​ក្រុម​បីសាចក្រហមនោះទេ ចាប់តាំងពីពេលដែល​ក្លឹប​នេះ​បិទ​មិនឱ្យ​ Pogba ផ្ទេរទៅក្លឹប Real Madrid កាលពីរដូវក្ដៅមុននេះ។

    ហេតុនេះ មាន​តែពេលវេលាបុ៉ណ្ណោះ​ទើបអាចបញ្ជាក់បានថា​តើគេអាចអនុញ្ញាតឱ្យ​ Haaland ប្ដូរ​មក​លេង​នៅ​ក្រុម​បិសាច​ក្រហម​ឬយាងណា៕

    ប្រភព៖ Foxsportsasia

    LEAVE A REPLY

    Please enter your comment!
    Please enter your name here