Home ហ្គេមកីឡា បាល់ទាត់ Hazard ចង់ឲ្យកីឡាកររបស់ក្លឹប Liverpool ក្នុងចំណោម៣រូបនេះ ឈ្នះពាន Ballon d’Or 2019

    Hazard ចង់ឲ្យកីឡាកររបស់ក្លឹប Liverpool ក្នុងចំណោម៣រូបនេះ ឈ្នះពាន Ballon d’Or 2019

    ខ្សែប្រយុទ្ធ Eden Hazard របស់ Real Madrid ចង់ឲ្យកីឡាករទាំង៣របស់ Liverpool ដែលមានដូចជា Sadio Mane, Mohamed Salah ឬ Virgil van Dijk ឈ្នះពាន Ballon d’Or នៅឆ្នាំនេះ។

    កីឡាករឆ្នើមរបស់ក្រុមហង្សក្រហម ស្ថិតនៅក្នុងចំណោមបេក្ខភាពជួរមុខ ក្នុងការឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ ២០១៩ បន្ទាប់ពីពួកគេជួយក្រុមឈ្នះពាន Champions League និង ឈរលេខ២នៅ Premier League កាលពីរដូវកាលមុន។

    ទោះយ៉ាងណាក្ដី ពួកគេត្រូវប្រជែងពានរង្វាន់នេះ ជាមួយនឹងម្ចាស់ពាន Ballon d’Or ៥សម័យ Cristiano Ronaldo និង Lionel Messi ខណៈដែល តារាឆ្នើម Sergio Aguero និង Raheem Sterling ក៏ស្ថិតក្នុងចំណោមបេក្ខភាពដណ្ដើមពាននេះផងដែរ។

    ប៉ុន្ដែ ខ្សែប្រយុទ្ធ Hazard របស់ Real Madrid ជឿជាក់ថា ពានរង្វាន់នេះ គួរតែត្រូវបានឈ្នះដោយ កីឡាករដែលលេងនៅក្រោមការដឹកនាំរបស់លោក Jurgen Klopp។

    Image result for Hazard"

    Image result for Mane"Image result for salah"Image result for van dijk"

    អតីតតារាឆ្នើម Chelsea រូបនេះ បាននិយាយថា៖ “ខ្ញុំនឹងឲ្យវាទៅ កីឡាកររបស់ Liverpool, Mane, Salah ឬ Van Dijk សក្ដិសមទទួលបានវា។ ប្រសិនបើ Sadio ឈ្នះពាន Africa Cup of Nation ជាមួយនឹងសេណេកាល់ វាប្រហែលជាគ្មានអ្វីត្រូវដេញដោលនោះទេ។

    “វាពិតជាល្អ បើគេឈ្នះពាននេះ។ ឬ Momo[Salah] ដែលជាមិត្តភក្ដិរបស់ខ្ញុំ។ វាពិតជាល្អសំរាប់បាល់ទាត់អាហ្វ្រិក និង សំរាប់បាល់ទាត់អង់គ្លេស។”

    ប្រភព៖ Goal

    LEAVE A REPLY

    Please enter your comment!
    Please enter your name here