Home ហ្គេមកីឡា បាល់ទាត់ កីឡាករ Kylian Mbappe គាំទ្រ Lionel Messi ឈ្នះពាន Ballon d’Or

    កីឡាករ Kylian Mbappe គាំទ្រ Lionel Messi ឈ្នះពាន Ballon d’Or

    កីឡាករ Kylian Mbappe រក​បានគ្រាប់​បាល់ ៩គ្រាប់​ហើយឱ្យ​ក្លឹប Paris Saint-Germain ក្នុង​រដូវ​កាល​នេះ ប៉ុន្តែគេនៅ​តែ​មិនទាន់ទុកចិត្ត​ខ្លួន​ឯងនៅ​ឡើយ។

    កីឡាករ Kylian Mbappe គាំទ្រ​​ Lionel Messi របស់ Barcelona ឱ្យ​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ហើយ​ទទួលស្គាល់ថា​គេ​នៅមិនទាន់ទុកចិត្ត​ខ្លួន​ឯង​ក្នុងអំឡុងឆ្នាំដែល​គេ​មានបញ្ហា​របួស​នៅ​ក្លឹប Paris Saint-Germain

    កីឡាករជម្រើសជាតិបារាំងរូបនេះ​ឈរនៅ​លេខរៀងទី៤ ក្នុងតារាងប្រជែងយកពានរង្វាន់ Ballon d’Or កាលពីឆ្នាំ​២០១៨ ហើយ​គេបានឈ្នះ​ពាន​រង្វាន់ Kopa Trophy ដែល​សម្រាប់ប្រគល់​ឱ្យ​កីឡាក​រឆ្នើម​ដែលមានអាយុ​ក្រោម ២១ឆ្នាំ។

    ក្រោយពីរកគ្រាប់បាល់បាន ៣៣គ្រាប់ ក្នុងការប្រកួត​លីគកំពូលបារាំង ៣៣ប្រកួត​ នៅ​ក្លឹប PSG ក្នុងរដូវកាល២០១៨-២០១៩ Mbappe បានចូលលេង​ត្រឹមតែ​ ៥ប្រកួត​ប៉ុណ្ណោះ។

    Image result for kylian mbappe"Image result for messi"

    គេ​រកបាន​គ្រាប់បាល់​ក្នុងលីគកំពូល​បារាំង​ ៥គ្រាប់ ប៉ុន្តែគេគាំទ្រឱ្យ Messi ទទួលបាន​ពានរង្វាន់​ Ballon d’Or ជាលើកទី៦ ដោយ​ប្រាប់សារព័ត៌មាន Spiegel ថា៖ “នៅកម្រិត​បុគ្គល Messi ជា​កីឡាករ​​ដែលឆ្នើម​បំផុត​នៅឆ្នាំ​នេះ”។

    ជួន​កាល​ខ្ញុំបារម្ភ ខ្ញុំខ្លាច បើអ្នកបរាជ័យ អ្នក​មានការសង្ស័យចំពោះខ្លួនឯង ហើយ​ពេល​ដែល​អ្នក​បរាជ័យ​ក្នុង​ការ​ប្រកួត​ធំៗ អ្នកចាត់ផ្ដើមចោទសួរ​ខ្លួន​ឯង​ថា​តើនេះជាទីបញ្ចប់​ហើយ​មែនទេ? ពីមុន​វាជារឿង​មួយ​ល្អ ប៉ុន្តែពេលនេះ​ វាបានកន្លងផុតទៅហើយ”។

    Mbappe រក​បាន​គ្រាប់បាល់ ៩គ្រាប់ ក្នុង​ ១២ប្រកួត​ នៅ​គ្រប់កម្មវិធីប្រកួតពានរង្វាន់ទាំងអស់​ក្នុងរដូវកាល​២០១៩-២០២០ ទោះបីជាគេ​បានសម្រាក​ព្យាបាលរបួស​សរសៃពួរ​សាច់ដុំភ្លៅ​ក៏ដោយ”។

    គេ​បាននិយាយ​ថា​ បញ្ហា​មួយ​ផ្សេងទៀត​ដែល​ជាឧបសគ្គ​ចំពោះ​គេ​នៅ​ក្លឹប​ PSG គឺ​ភាសា​សម្រាប់ទំនាក់ទំនង​ជាមួយ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​គឺ​លោក Thomas Tuchel ប៉ុន្តែ​គេ​ក៏បាននិយាយដែរថា អ្នកចាត់ការ​ដែល​មាន​វ័យ​ ៤៦ឆ្នាំ​រូបនេះ អាចនិយាយ​ពាក្យ​មួយចំនួន​បានច្បាស់ៗ និងឮៗ”។

    ប្រភព៖ Foxsportsasia

    LEAVE A REPLY

    Please enter your comment!
    Please enter your name here