Home ហ្គេមកីឡា បាល់ទាត់ Barca និង Messi ជួបរឿងមិនល្អរៀងខ្លួនជាលើកដំបូងក្នុងពាន UCL តាំងពីឆ្នាំ២០១២មក

    Barca និង Messi ជួបរឿងមិនល្អរៀងខ្លួនជាលើកដំបូងក្នុងពាន UCL តាំងពីឆ្នាំ២០១២មក

    Barcelona បរាជ័យក្នុងការរកគ្រាប់បាល់ជាលើកដំបូងក្នុងផ្ទះខ្លួនឯង៤៦ប្រកួតចុងក្រោយនេះ ដោយពួកគេត្រូវបានក្លឹប Slavia Prague បិទស្មើ០-០ក្នុងពូល F ពាន Champions League យប់ថ្ងៃអង្គារទី៥ខែវិច្ឆិកាឆ្នាំ២០១៩។

    Image result for messi"

    នេះក៏ជាលើកដំបូងតាំងពីឆ្នាំ២០១២មកដែរ ដែលកំពូលខ្សែប្រយុទ្ធ Lionel Messi ស៊ុតមិនចូលឬបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូលក្នុងការប្រកួត Champions League វគ្គចែកពូលក្នុងផ្ទះខ្លួនឯង ដោយ​គេបានស៊ុតបុករបាទី ខណៈ Barca មានឱកាសស៊ុតចំគោលដៅ៦លើក។ អ្នកចាំទី Slavia Prague ក៏​បាន​សង្គ្រោះ​ការ​ស៊ុត​របស់ Messi មួយលើក​ផ្សេង​ទៀត​ផងដែរ​​ក្នុង​វគ្គ​ទី​១។

    យ៉ាងណាក្ដី Barca នៅតែឈរលេខ១ក្នុងពូល F ដោយមាន៨ពិន្ទុពី៤ប្រកួត ខណៈ Dortmund មាន៧ពិន្ទុ, Inter Milan មាន៤ពិន្ទុ និង Slavia Prague មាន២ពិន្ទុ៕

    LEAVE A REPLY

    Please enter your comment!
    Please enter your name here