Home ហ្គេមកីឡា បាល់ទាត់ Aubameyang បានក្លាយជាកីឡាករដែលរកបាន ៥០គ្រាប់ លឿនជាងកីឡាករផ្សេងទៀតនៅ Arsenal

    Aubameyang បានក្លាយជាកីឡាករដែលរកបាន ៥០គ្រាប់ លឿនជាងកីឡាករផ្សេងទៀតនៅ Arsenal

    Pierre-Emerick Aubameyang បានក្លាយជាកីឡាករ Arsenal ដែលរកបាន ៥០គ្រាប់លឿនជាងកីឡាករ Arsenal ផ្សេងទៀត បន្ទាប់ពីចប់ការប្រកួតជាមួយនឹងក្រុម Wolverhampton Wanderer កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។

    Aubameyang បានបើកការស៊ុតបញ្ចូលទីឲ្យ Arsenal នាំមុខ Wolverhampton តាំងពីនាទីទី ២១ នៃតង់ទី ១! ប៉ុន្តែនៅតង់ទី ២ Raul Jimenez ក៏តាមបានស្មើវិញ ធ្វើឲ្យចប់លទ្ធផល Arsenal ស្មើជាមួយនឹង Wolverhampton ១ទល់នឹង១។

    យ៉ាងណាមិញ លទ្ធផលនេះ បានធ្វើឲ្យ Aubameyang ក្លាយជាកីឡាកររកបានគ្រាប់បាល់យ៉ាងលឿន ជាងកីឡាករ Arsenal ផ្សេងទៀត ពោលគឺត្រឹមតែ ៧៨ប្រកួតឲ្យ Arsenal គាត់រកបាន ៥០គ្រាប់។
    កំណត់ត្រារបស់ Aubameyang នេះ គឺលឿនជាងកីឡាករ Arsenal ផ្សេងទៀតដូចជា៖

    Image result for pierre-emerick aubameyang"

    ១. Thierry Henry ដែល ១០៤ប្រកួត រកបាន ៥០គ្រាប់។ ក្នុងអាជីពនៅ Arsenal កីឡាករបារាំងនេះ រកបានគ្រាប់បាល់សរុប ២២៨គ្រាប់។

    ២. Alexis Sanchez ដែល ១០៦ប្រកួត រកបាន ៥០គ្រាប់។ ក្នុងអាជីពនៅ Arsenal គាត់រកបានគ្រាប់បាល់សរុប ៨០គ្រាប់។

    ៣. Dennis Bergkhamp ដែល ១១២ប្រកួត រកបាន ៥០គ្រាប់។ ក្នុងអាជីពនៅ Arsenal គាត់រកបានគ្រាប់បាល់សរុប ១២០គ្រាប់។

    ៤. Robin Van Persie ដែល ១៤៦ប្រកួត រកបាន ៥០គ្រាប់។ ក្នុងអាជីពនៅ Arsenal គាត់រកបានគ្រាប់បាល់សរុប ១៣២គ្រាប់។

    ៥. Emmanuel Adebayor ដែល ១១១ប្រកួត រកបាន ៥០គ្រាប់។ ក្នុងអាជីពនៅ Arsenal គាត់រកបានគ្រាប់បាល់សរុប ៦២គ្រាប់។

    LEAVE A REPLY

    Please enter your comment!
    Please enter your name here