Home ហ្គេមកីឡា បាល់ទាត់ ម្តាយបង្កើតរបស់ Ronaldo បានបង្ហើបរឿងអាក្រក់មួយដែលធ្វើឲ្យកូនគាត់មិនអាចឈ្នះ Ballon d’Or លើកទី ៦

    ម្តាយបង្កើតរបស់ Ronaldo បានបង្ហើបរឿងអាក្រក់មួយដែលធ្វើឲ្យកូនគាត់មិនអាចឈ្នះ Ballon d’Or លើកទី ៦

    ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ​ព័រទុយហ្កាល់ នៅពេលថ្មីៗនេះ លោក​ស្រី Dolores Aveiro ម្តាយ​បង្កើត​របស់កំពូលកីឡាករ Cristiano Ronaldo បាន​បង្ហើប​ឲ្យ​ដឹងពីមូលហេតុ​ ដែល​កូនប្រុស​របស់គាត់ មិនអាចទទួលបានពានរង្វាន់ Ballon d’Or ជាលើកទី ៦ ឬ ក៏អាចឈ្នះពានរង្វាន់អន្តរជាតិ​ផ្សេងៗទៀតជាច្រើននោះ។

    តាម​លោក​ស្រី Dolores Aveiro មូលហេតុ​ដែល​កូនប្រុស​របស់​គាត់ ត្រូវ​ខកខាន​ទទួលបានពានរង្វាន់ផ្ទាល់ខ្លួនទាំងនោះ នៅរយៈពេល​ចុងក្រោយនេះ ព្រោះតែ​កូនរបស់គាត់មិនបាន​លេងក្នុងប្រទេសអង់គ្លេស ឬ អេស្បាញ។

    ជាមួយ​គ្នា ម្តាយ​របស់ Cristiano Ronaldo ក៏ជឿដែលថា​ពិតជាមានក្រុម​ខិល​ខូច ឬ ហៅថា “mafia”ក្នុងពិភពបាល់ទាត់ ដែល​តាមរារាំងកូន​របស់គាត់មិនឲ្យឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី ៦ ដោយសារតែសញ្ជាតិ​នៃកូនប្រុស​របស់គាត់។

    Image result for Dolores Aveiro"

    លោក​ស្រី Dolores បាននិយាយថា៖ «មានក្រុម​ខិលខូល (mafia) ក្នុងពិភពបាល់ទាត់! នេះគឺជាពាក្យ​ត្រឹម​ត្រូវ​ដើម្បីអត្ថាធិប្បាយវា។ ប្រសិនបើ​អ្នក​​មើល​ទៅលើ​គ្រប់​យ៉ាងដែល​បាន​កើតឡើង អ្នក​នឹងដឹងថា វាកើតឡើង​ព្រោះតែក្រុម mafia។ ប្រសិនបើ Cristiano គឺជា​កីឡាករអង់គ្លេស ឬ អេស្បាញ ពួកគេ​ប្រាកដជាមិនធ្វើអ្វីដូចដែលគេ​ បានធ្វើដាក់គាត់ទេ ប៉ុន្តែ​ដោយសារតែគាត់គឺជាជនជាតិព័រទុយហ្កាល់ និង​មក​ពី Madeira ដូច្នេះទើប​រឿងនេះកើតឡើងបាន»

    ជាការ​កត់សម្គាល់ Cristiano Ronaldo បាន​ក្លាយជាជើងឯក Ballon d’Or ក្នុងអំឡុងពេល​គាត់លេងនៅក្លឹប Manchester United និង Real Madrid ប៉ុន្តែក្រោយ​ពេល​គាត់ចាកចេញទៅកាន់ Juventus នៅ Serie A របស់អ៊ីតាលី គាត់ក៏​ធ្លាក់ទៅទទួលបាចំណាត់ថ្នាក់លេខ ២ ដើម្បីប្រជែងពានរង្វាន់ Ballon d’Or កាលពីឆ្នាំ ២០១៨។

    កាលពីខែកញ្ញាកន្លងទៅ គាត់ក៏បានជាប់ត្រឹម​ចំណាត់ថ្នាក់លេខ ៣ សម្រាប់ពានរង្វាន់ The Best FIFA Men’s Player ដោយតាមពីក្រោយ Lionel Messi និង Virgil van Dijk

    LEAVE A REPLY

    Please enter your comment!
    Please enter your name here