ការប្រកួតក្នុង UEFA Champions League រដូវកាលថ្មី ២០១៩/២០២០ ក្រុម Paris Saint-Germain នឹងត្រូវអវត្តមានកីឡាករសំខាន់ៗរបស់ខ្លួនជាច្រើនគួរសមដែរក្នុងការប្រកួតជាមួយ Real Madrid នៅយប់ថ្ងៃពុធ ទី ១៨ខែកញ្ញា ឆ្នាំ ២០១៩។
គួរបញ្ចាក់ផងថា៖ ចំពោះ Mbappe និង Cavani គឺពួកគេមានបញ្ហារបួស។ ចំណែក Neymar វិញ មិនអាចចូលលេងបាន ដោយសារជាប់បម្រាម ៣ប្រកួតក្នុងក្របខណ្ឌ Champions Leagues បន្ទាប់ពីទៅបន្ទោសអាជ្ញាកណ្តាលក្រោយប្រកួតចាញ់ Manchester United កាលពីវគ្គ ១៦ចុងក្រោយ កាលពីរដូវកាលមុន។