Home ហ្គេមកីឡា បាល់ទាត់ លោក Koeman ជឿថាខ្សែរការ​ពារ​របស់​ហូឡង់ទាំង ២នេះអាចទប់នឹង CR7 បាន

    លោក Koeman ជឿថាខ្សែរការ​ពារ​របស់​ហូឡង់ទាំង ២នេះអាចទប់នឹង CR7 បាន

    លោក Ronald Koeman ជឿថា​​តារា​បាល់ទាត់​ប្រចាំ​តំបន់​ការ​ពារ​របស់​ហូឡង់គឺ​កីឡាករ Virgil van Dijk និង Matthijs de Ligt អាចទប់​ Cristiano Ronaldo ជាប់​​ពេលប្រកួតផ្ដាច់ព្រ័ត្រ​​ពាន​រង្វាន់ Nations League នៅយប់​ថ្ងៃអាទិត្យ​នេះ។

    Related image

    ម្ចាស់​ផ្ទះព័រទុយ​ហ្កាល់​នឹង​ទទួល​ភ្ញៀវ​នៅទឹកដី Estadio do Dragao ដែល​ពួក​គេ​ទើប​តែបំបាក់​ក្រុម​ស្វ៊ីស​​ក្នុង​លទ្ធផល​ ៣ទល់​នឹង​១​ កាលពីថ្ងៃពុធ ដោយសារ​គ្រាប់បាល់​ហ៊ែតទ្រីគ​ដ៏​អស្ចារ្យ​របស់​ Ronaldo។

    Image result for ronaldo portugal

    លោក Koeman បាន​និយាយ​ថា៖ “ពួក​យើង​បាន​ប្រកួត​មិត្ត​ភាព​នៅ​ប្រទេស​ស្វ៊ីស មិន​យូរ​ប៉ុន្មានទេ ហើយ​នៅ​ពេលនោះ De Ligt អាចទប់ទល់​ជាមួយ​ Ronaldo បាន”។

    Related image

    គួរបញ្ចាក់ផងដែលថាក្រុម​ជម្រើសជាតិ​ហូឡង់​ចាប់​ផ្ដើម​មាន​ការ​រីកចម្រើន​យ៉ាង​រហ័ស​​ចាប់តាំងពី​​ការ​ចូលកាន់​តួនាទី​របស់​លោក Koeman កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន។ លោក Koeman បាន​និយាយ​បន្ថែមទៀត​ថា៖ “យើង​ដឹង​ថា​នៅ​ក្រុម​ជម្រើសជាតិ​ហូឡង់ ពួក​យើង​សុទ្ធ​តែ​លេង​បានល្អ ប៉ុន្តែអ្វី​ដែល​រីក​ចម្រើន​នៅ​ក្នុង​ក្រុម​របស់​យើង​នោះគឺ​ពួក​យើង​ផ្ដោតអារម្មណ៍​បានល្អជាង​មុន សហការ​គ្នា​បាន​ល្អជាង​មុន និង​មាន​ថាមពលក្រុម​ខ្លាំងជាង​ពីមុន”៕

    LEAVE A REPLY

    Please enter your comment!
    Please enter your name here