Home ហ្គេមកីឡា បាល់ទាត់ ខ្សែប្រយុទ្ធរបស់ PSG មួយរូបក្លាយជាកីឡាករស៊ុតអន់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ (មានវីដេរអូ)

    ខ្សែប្រយុទ្ធរបស់ PSG មួយរូបក្លាយជាកីឡាករស៊ុតអន់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ (មានវីដេរអូ)

    ខ្សែប្រយុទ្ធជម្រើសជាតិកាម៉េរូន Choupo-Moting បានក្លាយជាកីឡាករស៊ុតអន់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយបាល់ផ្លោងដល់ខ្សែបន្ទាត់ទីទៅហើយ តែគេបែរជាមិនអាចថែមបញ្ចូលបាន បណ្ដាលឱ្យ Paris St Germain ខកខានឱកាសលើកពាន Ligue 1 ជាស្វ័យប្រវត្តិក្នុងការប្រកួតនៅផ្ទះខ្លួនឯងយប់មិញ ។

    Image result for Eric Maxim Choupo-Moting

    ការប្រកួតនៅ Parc de Prince យប់មិញនេះ Choupo-Moting បានរកគ្រាប់បាល់បើកការនាំមុខឱ្យ PSG ក្នុងនាទីទី១៣ រួច Nuno da Costa តាមស្មើឱ្យ Strasbourg វិញក្នុងនាទី២៦។

    ខណៈគ្រាប់បាល់កំពុង១-១ Choupo-Moting មានឱកាសមាសទៅហើយ នៅពេល Christopher Nkunku ស៊ុតឆ្កឹះផុតអ្នកចាំទីហើយបាល់បានធ្វើដំណើរក្នុងទិសដៅសំដៅទីផុតទាំងខ្សែការពារអស់ទៀត ប៉ុន្តែបាល់នោះប្រែជាឈប់នៅត្រឹមខ្សែបន្ទាត់ បន្ទាប់ពី Choupo-Moting យកជើងឆ្វេងទប់ទាំងមិនចាំបាច់សោះ រួចយកជើងស្ដាំថែមទៅបុកបង្គោលទីទៅវិញ។

    Image result for Eric Maxim Choupo-Moting

    បន្ទាប់មកទៀតក្រុម Strasbourg បើកការនាំមុខវិញដោយ Goncalves ក្នុងនាទី៣៨។ រហូតដល់នាទី៨២ទើប PSG រកបានគ្រាប់បាល់តាមស្មើដោយ Kehrer ។ លទ្ធផលនេះធ្វើឱ្យ PSG ត្រូវរង់ចាំសិនចំពោះការលើកពាន Ligue 1 រដូវកាល២០១៨-១៩នេះ ដោយមាន៨១ពិន្ទុពី៣០ប្រកួត ខណៈក្រុមលេខ២ Lille មាន៦១ពិន្ទុពី៣១ប្រកួត។

    Image result for Eric Maxim Choupo-Moting

    យ៉ាងណាក្ដី PSG នៅតែអាចលើកពានដោយស្វ័យប្រវត្តិមុនចប់រដូវកាល នៅពេលពួកគេប្រកួតនៅទឹកដី Lille ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដោយលេងមិនចាញ់ ពោលគឺត្រឹមស្មើក៏បាន៕

    ទស្សនាវីដេរអូស៊ុតអន់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ Choupo-Moting

    LEAVE A REPLY

    Please enter your comment!
    Please enter your name here