ទីបំផុតទៅ ការប្រកួត UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយជើងទី ២ រកឃើញ ៨ក្រុមចុងក្រោយហើយ! យប់មិញ ក្រុមម្ចាស់ផ្ទះ Barcelona នៃក្របខណ្ឌ La Liga បានបំបាក់ក្រុមភ្ញៀវ Lyon មកពីក្របខណ្ឌ Ligue1 ដោយលទ្ធផល ៥ទល់នឹង១។ ចំណែកក្រុមម្ចាស់ផ្ទះ Bayern Munchen នៃក្របខណ្ឌ Bundesliga បានប្រកួតចាញ់ក្រុមភ្ញៀវ Liverpool ពីក្របខណ្ឌ Premier League ដោយលទ្ធផល ១ទល់នឹង៣។
សូមជម្រាបជូនថា ៨ក្រុមឡើងទៅវគ្គ ១ភាគ៤ចុងក្រោយ ក្របខណ្ឌ UEFA Champions League រដូវកាល ២០១៨/២០១៩រួមមាន ៤ក្រុមពីក្របខណ្ឌ Premier League របស់អង់គ្លេស គឺ Manchester City, Liverpool, Tottenham Hotspur និង Manchester United។ ១ក្រុមមកពីអ៊ីតាលី Serie A គឺ Juventus ១ក្រុមមកពីហូឡង់ Eredivisie គឺ Ajax ១ក្រុមមកពីព័រទុយហ្កាល់ Porto និង១ក្រុមមកពីអេស្ប៉ាញ La Liga គឺ Barcelona។ ការចាប់គូប្រកួតសម្រាប់វគ្គ ១ភាគ ៤ នឹងធ្វើឡើងនៅថ្ងៃទី ១៥ខែមីនាឆ្នាំ ២០១៩។
ជាការកត់សម្គាល់ ក្រោយបញ្ចប់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយរដូវកាលនេះ កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគឺ គេ Lionel Messi របស់ Barcelona និង Robert Lewandowski របស់ Bayern Munich ដែលរកបាន ៨គ្រាប់៕