Home ហ្គេមកីឡា បាល់ទាត់ លោក Zidane ប្រាប់ពីមូលហេតុដែលចេញពី Real ឆ្នាំមុននិងមូលហេតុត្រលប់មកវិញ

    លោក Zidane ប្រាប់ពីមូលហេតុដែលចេញពី Real ឆ្នាំមុននិងមូលហេតុត្រលប់មកវិញ

    លោក Zinedine Zidane និយាយថាលោកសប្បាយចិត្តណាស់ក្នុងការត្រលប់មកធ្វើជាអ្នកចាត់ការ Real Madrid វិញ បន្ទាប់ពីចុះកិច្ចសន្យា៣ឆ្នាំកាលថ្ងៃចន្ទទី១១ខែមីនាឆ្នាំ២០១៩ ក្រោយ Real បណ្ដេញលោក Santiago Solari ពីតំណែង។

    Image may contain: 2 people, people smiling, people standing and indoor

    សូមរំឭកទៅរឿងចាស់បន្តិចសិន។ លោក Zidane បានដឹកនាំ Real ឈ្នះជើងឯក Champions League ៣ដងជាប់គ្នាដែលមិនធ្លាប់មាននរណាធ្វើបានក្នុងប្រវត្តិសាស្ត្រ រួចហើយក៏បានលាលែងពីតំណែងក្នុងខែឧសភាឆ្នាំមុន។ Real ក៏បានតែងតាំងអតីតគ្រូបង្គោលជម្រើសជាតិអេស្ប៉ាញ Julen Lopetegui ជំនួស តែដឹកនាំបានលទ្ធផលមិនល្អហើយចុងក្រោយចាញ់ Barcelona ១-៥ លោក Lopetegui ត្រូវបានបណ្ដេញចេញក្នុងខែតុលា ហើយយកលោក Solari មកជំនួស។ តែរយៈពេលដឹកនាំរបស់លោក Solari ក៏នៅមិនបានយូរដូចលោក Lopetegui ដែរ ពោលដឹកនាំបានតែ៤ខែក៏រងការបណ្ដេញចេញ បន្ទាប់ពីធ្លាក់ពី ពាន Champions League ក្រោមថ្វីជើង Ajax, និងចាញ់ Barcelona ២ដងជាប់គ្នាក្នុងពេលត្រឹម៤ថ្ងៃ ដែលបរាជ័យធំៗទាំង៣នេះសុទ្ធតែកើតឡើងក្នុងផ្ទះ។

    Image result for Solari

    ពេលនេះ វីរបុរសរបស់បារាំងនិង Real Madrid លោក Zidane បានវិលមកវិញហើយ។

    លោក Zidane បញ្ជាក់ថាមានក្លិបនៅបរទេសចង់បានលោក តែលោកមិនចង់ទៅ។ លោកសម្រេចចិត្តត្រលប់មក Bernabeu វិញនេះដោយសារប្រធានក្លិបហៅលោកមកវិញ ស្របពេលបេះដូងរបស់លោកនៅជាមួយ Real ជានិច្ច សូម្បីអំឡុងពេលលោកសម្រាកពីការងារ៨-៩ខែមកនេះក៏អារម្មណ៍របស់លោកនៅតែនៅជាមួយក្រុម ហើយលោកមិនសប្បាយចិត្តឡើយនៅពេលក្រុមជួបលទ្ធផលមិនល្អ។

    Image result for zidane

    លោក Zidane បញ្ជាក់ថាលោកនឹងផ្លាស់ប្ដូរក្រុមហើយព្យាយាមបញ្ចប់រដូវកាលក្នុងរបៀបល្អមួយ ទោះបីក្រុមអស់ឱកាសឈ្នះពានក្នុងរដូវកាល២០១៨-១៩នេះហើយក៏ដោយ។ គោលដៅសំខាន់គឺត្រៀមខ្លួនសម្រាប់ប្រជែងឡើងវិញសម្រាប់រដូវកាលក្រោយ ដូច្នេះលោកត្រូវចាប់ផ្ដើមរៀបចំត្រៀមលក្ខណៈក្រុមចាប់ពីពេលនេះទៅ។

    នៅពេលត្រូវបានសួរថាកាលនៅដឹកនាំ៣ឆ្នាំមុនលោកជោគជ័យខ្លាំងតែបច្ចុប្បន្ន Real កំពុងដុនដាប តើលោកមិនបារម្ភអំពីការខូចខាតកេរ្តិ៍ឈ្មោះដែលលោកបានកសាងនៅទីនេះទេឬ? លោក Zidane បញ្ជាក់ថាលោកមិនដែលគិតអំពីចំណុចនេះទាល់តែសោះ។ លោកត្រលប់មកវិញជាថ្មីនេះដោយសារលោកស្រលាញ់ប្រធានក្លិប និង ស្រលាញ់ក្លិប ទើបលោកមកទីនេះវិញ។ ចំពោះការលាលែងពីតំណែងរបស់លោកនៅដំណាច់រដូវកាលមុននោះ លោក Zidane ពន្យល់ថាវាជារឿងចាំបាច់ដែលត្រូវធ្វើ គឺទាំងខ្លួនលោកផ្ទាល់និងក្រុមត្រូវការការផ្លាស់ប្ដូរមួយ បន្ទាប់ពីក្លិបបានឈ្នះគ្រប់ពានរង្វាន់រួចមក។

    ពាក់ព័ន្ធនឹងគុណផលរបស់ក្រុម លោក Zidane អះអាងថាក្រោយឈ្នះគ្រប់ពានរង្វាន់ ការធ្លាក់ចុះគុណផលរបស់ក្រុមអាចកើតឡើង ហើយនេះជាអ្វីដែលបានកើតឡើងចំពោះក្រុម Real Madrid ក្នុងរដូវកាលនេះ។ តែលោកសន្យាផ្លាស់ប្ដូរក្រុមឡើងវិញ៕

    LEAVE A REPLY

    Please enter your comment!
    Please enter your name here