កម្ពុជាបានឈរក្នុងចំណាត់ថ្នាក់ទី ៤ ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ AFF U-22 LG Cup 2019 បន្ទាប់ពីបរាជ័យក្រោមថ្វីជើងវៀតណាមនៅលទ្ធផល ១-០ កាលពីម្សិលមិញ។ តែមានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងតង់ទី ២ ដោយក្រុមគោព្រៃបានធ្វើការវាយបកលើក្រុមវៀតណាម តាមរយៈការប្រើប្រាស់ល្បឿនលឿនបំផុតពីសំណាក់កីឡាករ សៀង ចន្ធា។
កីឡាករយុវជនវ័យ ២១ ឆ្នាំរូបនេះក៏ត្រូវបានហ្វេសប៊ុកផេកផ្លូវការណ៍ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ចេញវីដេអូមួយប្រៀបធៀបល្បឿនរបស់គេទៅនឹង Gareth Bale របស់ក្រុម Real Madrid ។ ការបណ្ដើរបាល់វាយបកគឺប្រហាក់ប្រហែលគ្នា ដោយរត់ពីជ្រុងម្ខាងដាច់គូប្រជែងជាច្រើនរូប តែខុសគ្នាត្រង់ថា Bale អាចរកគ្រាប់បាល់ និងសោកស្តាយសម្រាប់ ចន្ធា ដែលបាត់បង់ឱកាសដ៏ល្អនេះ៕
វីដេអូបង្ហាញដោយ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា