Home ហ្គេមកីឡា បាល់ទាត់ Messi ប្រាប់ឈ្មោះកីឡាករ 5 នាក់ដែលក្លឹប Barcelona គួរទិញ

    Messi ប្រាប់ឈ្មោះកីឡាករ 5 នាក់ដែលក្លឹប Barcelona គួរទិញ

    អ្នកណាៗក៏ដឹងដែរថា Lionel Messi គឺជាកីឡាករដ៏មានឥទ្ធិពលម្នាក់ ក្នុងក្លឹប Barcelona។ កីឡាករអាស្សង់ទីនរូបនេះ នៅតែនាំមុខគេនៅក្នុងទីលានប្រកួត ដែលជាហេតុធ្វើឲ្យក្លឹប តែងតែត្រូវការយោបល់ពីរូបគាត់ជានិច្ច។ ហើយគាត់តែងតែជាផ្នែកមួយ នៃការសម្រេចចិត្តសំខាន់ៗរបស់គណៈកម្មការក្លឹប Barcelona ផងដែរ។

    Image result for lionel messi

    ដូច្នេះហើយ កាសែត Don Balon របស់អេស្ប៉ាញ បានចុះផ្សាយថា Messi បានបង្ហាញឈ្មោះកីឡាករ ៥នាក់ ដែល Barcelona គួរតែចុះកុងត្រានាំមកកាន់កីឡដ្ឋាន Camp Nou ឲ្យបានក្នុងឆ្នាំ ២០១៩នេះ។ កីឡាករទាំង ៥នាក់នោះ រួមមាន ៖ Adrien Rabiot, Matthijs de Ligt, Benjamin Pavard, Frenkie De Jong និង Krzysztof Piątek។ Messi ជឿថាកីឡាករទាំង ៥នាក់នេះ នឹងជះឥទ្ធិពលវិជ្ជមានដល់ក្លឹប ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ហើយក្លឹបគួរតែហ៊ានទិញពួកគេមក ទោះបីក្នុងតម្លៃណាក៏ដោយ។

    Image result for lionel messi

     

    ទោះបីជាមិនទាន់ច្បាស់ការ ប៉ុន្តែនៅពេលនេះ ក៏មានពាក្យចចាមអារ៉ាមថា Barcelona កំពុងមានទំនាក់ទំនងជាមួយកីឡាករប៉ុន្មាននាក់ ក្នុងចំណោមកីឡាករ ៥នាក់ ដែល Messi បានបង្ហាញឈ្មោះ។ ហើយអ្វីដែលច្បាស់បំផុត គឺ Barca កំពុងតែទាក់ទាញយកខ្សែបម្រើបារាំងម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ២០១៨ Pavard មកមែនទែនហើយ។

    Image result for Pavard

    តាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញដដែល ក៏បានឲ្យដឹងដែរថា Lionel Messi ក៏បានរាយឈ្មោះកីឡាករដែល Barcelona គួរតែលក់ចេញ នៅពេលទីផ្សារដោះដូរកីឡាករ បើកទ្វារដំណើរការ ក្នុងខែមករា និងខែសីហា ឆ្នាំ ២០១៩នេះដែរ។ ប៉ុន្តែគេមិនបានបង្ហាញឈ្មោះកីឡាករទាំងនោះជាសាធារណៈនោះទេ៕

    LEAVE A REPLY

    Please enter your comment!
    Please enter your name here