Home ហ្គេមកីឡា បាល់ទាត់ អាវជម្រើសជាតិកម្ពុជាយើង ចេញរូបរាងផ្លូវការណ៍ហើយ ( ចំណែកតម្លៃក៏បានដឹងដែល)

    អាវជម្រើសជាតិកម្ពុជាយើង ចេញរូបរាងផ្លូវការណ៍ហើយ ( ចំណែកតម្លៃក៏បានដឹងដែល)


    ទីបំផុតការរង់ចាំបានបញ្ចប់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញគំរូឯកសណ្ឋានប្រកួតថ្មីរបស់ក្រុមជម្រើសជាតិ ដែលផលិតដោយក្រុមហ៊ុន FBT របស់ថៃ។ សម្រាប់តម្លៃវិញ​ គឺ៨ម៉ឺនរៀលក្នុងអាវមួយ។

    No automatic alt text available.

    ឯកសណ្ឋានថ្មីនេះ រក្សាពណ៌ខៀវចាស់ដដែល ប៉ុន្តែមិនមានករដូចមុនឡើយ។ ចចំពោះផ្នែកខាងមុខ មានឆ្នូតខៀវខ្ចីជាមួយក្រឡាប្រទាក់គ្នារហូតដល់ក្រោម។ ចុងទៅសងខាងនៃដៃអាវមានដាក់អក្សរដាមថា KOUPREY KAMPUCHEA។ ចំពោះផ្នែកខាងក្រោម មានឆ្នូតក្រហមត្រង់កអាវ និងទង់ជាតិកម្ពុជានៅខាងក្រោម។


    No automatic alt text available.

    ក្រុមជម្រើសជាតិកម្ពុជា នឹងប្រើឯកសណ្ឋានថ្មីនេះ នៅប្រកួតដំបូងពេលដែលបើកទ្វារពហុកីឡដ្ឋានជាតិទទួលភ្ញៀវម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាខានស្អែកនេះ។

     

     

     

    សម្រួល៖ ដាវីត

    ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

    LEAVE A REPLY

    Please enter your comment!
    Please enter your name here