15 Oct 2018

គ្រូបង្វឹកក្រុមជម្រើសជាតិ សឹង្ហបុរី និយាយអ្វីខ្លះពីជំនួបមិត្តភាពជាមួយ កម្ពុជា

លោក Fandi Ahmad គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិសឹង្ហបុរី បង្ហើបថា ជំនួបកម្ពុជាគឺជាការធ្វើតេស្ដសមត្ថភាពដ៏សំខាន់មួយដើម្បីចម្រាញ់យកកីឡាករត្រៀមទៅហ្វឹកហាត់នៅប្រទេសជប៉ុន មុនឆ្ពោះទៅចូលរួមព្រឹត្តិការណ៍ AFF Suzuki Cup 2018 អំឡុងខែវិច្ឆិកា ខាងមុខ។ គ្រូបង្វឹកក្រុមប្រជុំកំពង់ផែអន្តរជាតិខាងលើក៏ទទួលស្គាល់ថា កម្ពុជាមានចំណុចល្អពេលលេងក្នុងផ្ទះ ព្រោះមានអ្នកគាំទ្រច្រើន បូករួមនឹងឆន្ទៈក្នុងក្រុម ដូច្នេះការប្រកួតមិត្តភាពនៅថ្ងៃអង្គារ ទី១៦ តុលា នឹងមានភាពតានតឹង។ លោក Fandi រៀបរាប់បែបនេះ ៖”យើងអាចនឹងដាក់កីឡាករយុវជនមួយចំនួននៅក្នុងការប្រកួតនេះ ព្រោះយើងចង់ធ្វើតេស្ដសមត្ថភាពពួកគេ និង ចម្រាញ់យកអ្នកមានសមត្ថភាពទៅដុសខាត់បន្ថែមក្នុងជំរំហ្វឹកហាត់នៅប្រទេសជប៉ុន មុនចូលរួមការប្រកួត AFF Suzuki Cup។ សម្រាប់កម្ពុជា ខ្ញុំគិតថា ពួកគេជាក្រុមដ៏ល្អ មានអ្នកគាំទ្រច្រើន មានទឹកចិត្តក្នុងការប្រកួត មានកីឡាករល្អៗច្រើន។
15 Oct 2018

លោក Mourinho ចង់បាន Zlatan ត្រលប់​មក Man Utd វិញ ! មានផលល្អឬក៏អាក្រក់ ?

ចចាមអារ៉ាមមួយ កំពុងផ្ទុះឡើងថា លោក Jose Mourinho កំពុងពិចារណាយក Zlatan Ibrahimovic ត្រលប់មកកាន់ក្លឹប Manchester United វិញ នៅខែមករាខាងមុខ អំឡុងពេលវិស្សមកាលពីក្របខណ្ឌ MSL (Major Soccer League) របស់អាមេរិក ។ ដំណឹងនេះ បែកធ្លាយឡើង នៅក្រោយពេលបញ្ចប់ការប្រជុំកិច្ចការផ្ទៃក្នុងរបស់ Man Utd កាលពីសប្តាហ៍មុន។ យ៉ាងណាក៏ដោយ លោក Jose Mourinho មិនបានចេញមុខឆ្លើយតបចំពោះពាក្យចចាមអារ៉ាមនេះ ថាពិត ឬ បដិសេធថាមិនពិតនោះទេ។ ប៉ុន្តែប្រសិនបើរឿងនេះ ជាការពិត មិនមែនមានន័យថា
15 Oct 2018

Manchester City ចរចារទិញ Messi ពីក្លឹប Barcelona ?

អ្នក​នាំ​ពាក្យ​របស់​ក្លឹប Manchester City បាន​និយាយ​ថា ក្លឹបនេះ​​​មិន​បានសន្យាដំឡើងថ្លៃ​ពល​កម្ម​ មួយ​ទ្វេជាបី​ឲ្យ​កីឡាករ​ Lionel Messi នោះ​ទេ​ ។ ប្រធាន​ក្លឹប​ Man City គឺ​លោក Khaldoon Al Mubarak បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ចុង​សប្ដាហ៍​នេះ​ថា តារា​បាល់​ទាត់​របស់​ក្លឹប Barcelona បាន​បដិសេធ​សំណើ​សុំ​ទិញ​របស់​ក្លឹប​នៅ​ព្រី​មៀរ​លីគ​មួយនេះ។ យោង​សម្ដី​របស់​លោក Al Mubarak ក្លឹប Manchester City បាន​ស្នើ​សុំ​ទិញ​កីឡាករ Messi ក្នុង​ឆ្នាំ​២០១៦ ប៉ុន្តែ​កីឡាករ​រូប​នេះ​បាន​ជ្រើសរើស​ការ​បន្ត​លេង​នៅ​អេស្ប៉ាញ។ យោង​តាម​សេច​ក្ដី​រាយ​ការណ៍​របស់​សារព័ត៌មាន​ FourFourTwo ប្រធាន​ក្លឹប​រូប​នេះ​បាន​និយាយ​ថា៖ “យើង​បាន​ស្នើសុំ​ឲ្យ​លោក Pep Guardiola ជជែក​គ្នា​ជាមួយ
14 Oct 2018

Man Utd ចង់ទិញ​​​យក Ramsey ពី Arsenal

ខ្សែ​បម្រើ​របស់​ក្លឹប​ Arsenal កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​មួយ​ដែល​ត្រូវ​ចាក​ចេញ​ពី Emirates ក្នុង​ការ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ហើយ​ជា​ឱកាស​ល្អ​​របស់​ Man Utd ​ក្នុង​ការ​ឆក់​យក​ ​ស្រប​ពេល​ដែល​បិសាច​ក្រហម​​កំពុង​ចាប់​អារម្មណ៍​តារា​ឆ្នើម​​វែល​រូប​នេះ។ Manchester United បាន​បរាជ័យ​ចំនួន ២ លើក​រួច​មក​ហើយ ក្នុង​ការ​នាំ​យក​ Aaron Ramsey ​ទៅ​កាន់​ទឹក​ដី ​Old Trafford ហើយ​លើក​ទី​៣​នេះ​ អាច​ជា​សំណាង​ល្អ​​របស់​ពូក​គេ​​ បន្ទាប់​ពី​ Arsenal សម្រេច​បើក​ដៃ​ឲ្យ​ Ramsey ដើម្បី​ចាកចេញ។ និយាយ​ពី Aaron Ramsey គឺ​ជា​កីឡាករ​មួយ​រូប​ដែល អតីត​វីរបុរស​អ្នក​ចាត់ការ​​​​របស់ Man Utd, Sir Alex
14 Oct 2018

មានការវិភាគថា Real Madrid ចង់បំបាក់ Cristiano Ronaldo​ ដោយ….

លោក Tancredi Palmeri អ្នកសារព័ត៌មានកីឡាអ៊ីតាលី ដែលឧស្សាហ៍ធ្វើការទាក់ទងសម្ភាសន៍ជាមួយកីឡាករ Cristiano Ronaldo បានធ្វើការវិភាគមួយថា កីឡាករព័រទុយហ្កាល់ C.Ronaldo កំពុងបង្ហាញសញ្ញាសងសឹក ចំពោះសហព័ន្ធបាល់ទាត់អឺរុប UEFA។ សងសឹក ដោយ Ronaldoចោទថាសហព័ន្ធនេះ ធ្វើតាមតែនយោបាយចង់បានរបស់ក្លឹប Real Madrid។ តាមអ្នកកាសែតដ៏មានវិជ្ជាជីវៈដដែលរូបនេះ បានលើកឡើងថា Cristiano Ronaldo មិនមែនមិនខឹងនោះទេ នៅពេលដែលឃើញ Luka Modric ឈ្នះពានប្រចាំឆ្នាំសម្រាប់កីឡាករលេងនៅតំបន់អឺរុប UEFA Men’s Player of Year។ Cristiano Ronaldo បរាជ័យមិនបានឈ្នះពានរង្វាន់នេះនោះទេ នៅឆ្នាំ
14 Oct 2018

Hazard ឈ្នះ​ពានកីឡាករល្អប្រចាំខែ​កញ្ញានៅ Premier League

Eden Hazard ត្រូវបានជ្រើសជាកីឡាករល្អនៅក្របខណ្ឌ Premier League ប្រចាំខែកញ្ញា ក្រោយពីស៊ុតបញ្ចូលទីបាន៥គ្រាប់ក្នុង៤ប្រកួតខណៈ Chelsea បានរក្សាការមិនស្គាល់ចាញ់សោះក្នុងរដូវកាលនេះ។ កីឡាករបែលហ្ស៊ីក បានស៊ុតបាល់បញ្ចូលទីចំនួនបីគ្រាប់ពេលឈ្នះ Cardiff បន្តដោយគ្រាប់បាល់បញ្ចូលទី Bournemouth និងគូប្រជែងជើងឯក Liverpool។ នេះជាលើកទី២ ហើយដែលខ្សែបម្រើប្រយុទ្ធបានឈ្នះរង្វាន់ប្រចាំខែដោយបានធ្វើដូច្នេះនៅខែតុលាឆ្នាំ២០១៦។ អតីត​សមាជិកក្លិប Lille បានទទួលបានសម្លេងគាំទ្រច្រើនជាងកីឡាករ៥នាក់ផ្សេងទៀតពីការបោះឆ្នោតដោយក្រុមអ្នកជំនាញ, ប្រធានក្រុម Premier League និងអ្នកគាំទ្រ។ Hazard បានផ្តួលគូប្រជែងដទៃទៀតមាន Willy Boly នៃក្រុម Wolves, ខ្សែប្រយុទ្ធ Lacazette, James Maddison, Gylfi Sigurdsson
13 Oct 2018

ដឹងមូលហេតុដែល កែវ សុខផេង អវត្តមានពីការប្រកួតមិត្តភាពជាមួយ ទីម័រខាងកើត ហើយ

ខ្សែប្រយុទ្ធ កែវ សុខផេង បានអវត្តមានពីការប្រកួតមិត្តភាពដែលកម្ពុជា ស្មើទីម័រខាងកើត ២-២ កាលពីយប់មិញ។ ជុំវិញមូលហេតុនេះ គ្រូបង្គោល Filex ទម្លាយថា ជាការចង់បានរបស់ខ្លួន និងសាម៉ីខ្លួនយល់ព្រម។ បុរសសញ្ជាតិអាហ្សង់ទីនបញ្ជាក់ថា ដើម្បរៀបចំបច្ចេកទេសលោកបានស្នើសុំមិនឲ្យសុខផេង ចូលលេង ត្បិតលោកចង់ផ្តល់ឱកាសឲ្យកីឡាករក្មេងៗដូចជា ប្រាក់ ធីវ៉ា។ លោកថា សាម៉ីខ្លួនក៏បានយល់ព្រមចំពោះការសម្រេចចិត្តនេះ ហើយក្រុមក៏ធ្វើបានល្អច្រើន តែខ្វះការបញ្ចប់ទីល្អ។ នេះជាប្រកួតទី២ក្រោមការដឹកនាំរបស់ក្រុម Honda ដែលក្រុមគោព្រៃនៅពុំទាន់ស្គាល់ពាក្យថាឈ្នះ ខណៈថ្ងៃទី១៦ ខែតុលាខាងមុខ កម្ពុជា នឹងប៉ះ សិង្ហបុរី ដើម្បីដកស្រង់បច្ចេកទេសបន្តទៀត។